ស្គាល់គ្នាតាមទូរស័ព្ទបានមួយអាទិត្យ ខាងប្រុស១៧ឆ្នាំបបួលខាងស្រី១៣ឆ្នាំចូលផ្ទះសំណាក់រួមភេទ

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរួមភេទលើអនិតិជន ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុច​ផ្ទះ​សំណាក់៣$ ផ្លូវចោម ចៅ​ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ យន់ សុខឃីម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅផ្ទះជួលភូមិ​ទួល​ពង្រ​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរួមភេទជាមួយក្មេងស្រីរងគ្រោះ ឈ្មោះ ភ- ស-ហ ភេទស្រី អាយុ១៣ឆ្នាំ ស្នាក់ នៅព្រៃព្រីងខាងជើង សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ) ។ ម្តាយក្មេងឈ្មោះ ជីវ សុភី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅព្រៃព្រីង ខាងជើង សង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យ និងក្មេងស្រីរងគ្រោះបានស្គាល់គ្នាតាមទូរស័ព្ទបានមួយសប្តារហ៍ នៅថ្ងៃ​កើតហេតុខាងលើ ជនសង្ស័យបានបបួលក្មេង ស្រីរងគ្រោះទៅដេកនៅផ្ទះសំណាក់ចំណុចកើតហេតុខាងលើ និងបាននាំដើរ​លេងចូលក្លឹបនៅម្ដុំអា ស៊ីអាគ្នេយ៍ រួចហើយបាននាំគ្នាចូលផ្ទះសំណាក់៣ដុល្លារបានរួមភេទជាមួយគ្នា ។ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៧ វេលាម៉ោង១៤ និង៣០នាទីឪពុកក្មេងស្រីរងគ្រោះបានឲ្យកូនណាត់ជនសង្ស័យមកជួបនៅ ម្ដុំជម្ពូវ័ន រួចហើយក៍ឃាត់ខ្លួន​ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ច។ ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង តាមនីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

 

COMMENTS