អស់ពីទិញក្រុមហ៊ុន Harman ឥឡូវ Samsung ទិញក្រុមហ៊ុន Arcam ទៀត

ត្រឡប់ទៅកាន់ខែមិនា វិញក្រុមហ៊ុន Samsung បានទិញក្រុមហ៊ុន Harman ហើយធ្វើជាម្ចាស់កម្មសិទ្ធផ្លូវការលើក្រុមហ៊ុននោះ​ ពោលគឺ Harman បានក្លាយទៅជាផ្នែកមួយរបស់ក្រុមហ៊ុន Samsung ហើយ។ ដោយឡែក រហូតមកដល់ពេលនេះ ក្រុមហ៊ុន Samsung បានបន្ដទិញយកនូវក្រុមហ៊ុន Arcam ទៀតដែលគេស្គាល់ថាជាក្រុមហ៊ុនជំនាញផ្នែកសម្លេងដ៏ធំមួយរបស់ចក្រភពអង់គ្លេស។

គួរបញ្ជាក់ផងដែរថា Arcam គឺជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាខ្ពស់លើសារធាតុ HiFi។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1976 មកម្លេះ ដែលមានទីស្នាក់ការនៅឯទីក្រុង Cambridge ចក្រភពអង់គ្លេស។

“ជាមួយនឹងការផ្ដល់ជូននូវគុណភាពសម្លេងដ៏ល្អឥតខ្ចោះរបស់យើង យើងសូមធ្វើការបន្ដនូវការបង្កើតថ្មី ដែលនឹងក្លាយជាជម្រើសល្អបំផុតសម្រាប់អតិថិជន។ លោក Christopher M. Dragon នាយកជាន់ខ្ពស់ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Harman លើកឡើង។ យើងបានរកឃើញបច្ចេកវិទ្យាថ្មីៗ និងអស្ចារ្យជាច្រើនដែលក្រុមហ៊ុន Arcam មាន ពោលគឺអ្វីដែលអាចជួយឲ្យជីវិតរបស់មនុស្សកាន់តែមានភាពប្រសើរ និងរស់រវើកឡើង។ ជាមួយនឹងបច្ចេកវិទ្យាឈានមុខ និងល្អឥតខ្ចោះ Arcam នឹងចូលរួមជាមួយនឹងក្រុមហ៊ុន Harman ដើម្បីបង្កើតនូវអ្វីដែលថ្មីសម្រាប់ថ្ងៃអនាគត ដើម្បីជាជម្រើសនៃការផ្ដល់ជូនល្អបំផុតសម្រាប់អតិថិជន។ យើងពិតជាមានមោទនភាពណាស់ចំពោះអ្វីដែលយើងធ្លាប់បានសម្រេចជាមួយនឹងក្រុមហ៊ុន Arcam កាលពី 10ឆ្នាំមុនទាក់ទងទៅនឹងការពង្រីកវិសាលភាពនៃក្រុមហ៊ុនក្នុងចក្រភពអង់គ្លេស ដើម្បីទទួលបានការទទួលស្គាល់ទូទាំងសាកលលោក។”

Fu

ខ្មែរណូត

ប្រភព៖ geeky-gadget

COMMENTS