ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី ៣រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ស្រាបៀរអាន់ឆ័រឆ្នាំ​ ២០១៧

រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ១៦ ​ខែកក្កដា ឆ្នាំ​​២០១៧ ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីចាប់ឆ្នោត ជ័យមង្គលលើកទី 3 រដូវកាលថ្មីនៅ ស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់ គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រ ក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​ក្នុង​​ ឆ្នាំ​២០១៧​ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ​ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីចាប់ឆ្នោត រដូវកាលថ្មីនេះ ត្រូវបានរៀបចំឡើងជាពិសេស សម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​ យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រ ក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ខ្លួន។ រង្វាន់ដែលបានចាប់​​ឆ្នោត ​លើក​​ទី​បី​នេះ​រួមមាន ឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៏ Krabi ចំនួន ១៥ រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀត ដូចជា ទូរទស្សន៍ Smart TV 55“ In ចំនួន ១១រង្វាន់ និង កាម៉េរា Sony Alpha ចំនួន​​ ១០ រង្វាន់។

លោក​អ្នក​អាចស្វែងរកឈ្មោះ របស់លោកអ្នកនៅលើ​គេហទំព័រ Facebook (Anchor Beer KH)។
ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។​ ​ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹក​ឆ្នោត​ឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថត​អាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។

ហើយកាន់តែពិសេស ស្រាបៀរ​ អាន់​ឆ័រ បានជ្រើសរើសលោក លី ម៉ិញ ហូ ដែលជាកំពូលតារាអន្តរជាតិកូរ៉េដ៏ល្បីល្បាញ ធ្វើជាទូតសុឆន្ទ:របស់ស្រាបៀរ​ អាន់​ឆ័រ និងមានវត្តមាននៅក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ​ អាន់​ឆ័រ ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិដែលឈ្នះពានរង្វាន់ផ្នែក​គុណភាពជាបន្តបន្ទាប់សរុបជាង ៣០​ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយ​ស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។
រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!
ពិសាដោយការទទួលខុសត្រូវ៕

COMMENTS