ពិតជាសាហាវមែន! ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ត្រូវបុរសម្នាក់ធ្វើអំពើដាក់ម្ចុលចំនួន៧ចូលទៅក្នុងពោះ

ប្រទេសឥណ្ឌា៖ ក្មេងស្រីមួយរូបត្រូវបានបុរសម្នាក់ធ្វើអំពើដាក់ម្ចុលចូលទៅក្នុងពោះ។ ក្មេងស្រីអាយុ៣ឆ្នាំរូបនេះត្រូវបានម្ដាយរបស់នាងមិនប្រាប់ឈ្មោះ មកពីស្រុក Bankura នៅក្នុងភាគខាងលិចខេត្ត Bengal ត្រូវបានគេធ្វើអំពើដាក់ម្ចុលដេរបាវក្នុងទៅក្នុងពោះរបស់នាង។​ ក្មេងស្រីរងគ្រោះត្រូវបានម្ដាយរបស់នាងបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីក្មេងស្រីរូបនេះមានការឈឺចុកចាប់ជាខ្លាំង។

គ្រូពេទ្យបានរកឃើញម្ចុលចំនួន៧នៅក្នុងពោះរបស់ក្មេងស្រីរូបនេះ បន្ទាប់ពីគ្រូពេទ្យបានឆ្លុះកាំរស្មី X-Ray។ ក្មេងស្រីរងគ្រោះត្រូវគ្រូពេទ្យធ្វើការវះកាត់ភ្លាមៗដើម្បីយកម្ចុលទាំងនោះចេញពីពោះរបស់នាង។ ក្មេងស្រីរងគ្រោះបានធ្វើការវះកាត់យកម្ចុលនេះទទួលបានជោគជ័យកាលពិថ្ងៃអង្គារកន្លងទៅ។ តាមសម្ដីរបស់ម្ដាយក្មេងស្រីរងគ្រោះបានប្រាប់គ្រូពេទ្យអោយដឹងថា៖ កូនស្រីរបស់គាត់ត្រូវបានគេធ្វើអំពើដាក់ម្ចុលចូលក្នុងពោះរយៈពេលប្រមាណជា១៥ទៅ២០ថ្ងៃមកហើយ។ អ្នកធ្វើអំពើដាក់ក្មេងស្រីនោះ ត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ពីម្ដាយរបស់ក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅប៉ូលីស។

បុត្រ

ខ្មែរណូត

ប្រភព៖ Metro

COMMENTS