ឆបោកម៉ូតូបានសម្រេចនៅកៀនស្វាយគេចខ្លួនបាន៩ថ្ងៃត្រូវម្ចាស់ដាក់អន្ទាក់ចាប់បាននៅស្ទឹងមានជ័យ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជំនាញខាងឆបោកម៉ូតូមិត្តភ័ក្រ្តដែលទើបបានធ្វើការងារមួយគ្នាបានសម្រេចរួចយកទៅបញ្ចាំដើរលេងផឹកស៊ីហើយគេចខ្លួនបាន៩ថ្ងៃត្រូវជាប់អន្ទាក់ម្ចាស់ម៉ូតូនៅម្តុំច្រមុុះជ្រូកស្ទឹងមានជ័យ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួនមានឈ្មោះ ឈឿន សុខថង អាយុ១៩ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានស្រុកកំណើតនៅ ភូមិដំណាក់ត្រាប់ ស្រុកឈូក ខេត្តកំពត។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ រស់ តឹងវ៉ា អាយុ២០ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ដែលជាម្ចាស់កម្មសិទ្ធម៉ូតូម៉ាក Suzuki Let ពណ៌ខៀវ ពាក់ស្លាកលេខ 1F~9193 ដែលត្រូវបានជនសង្ស័យខាងលើឆបោកយកទៅ។

ជនរងគ្រោះបានរៀបរាប់អោយដឹងថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ជនសង្ស័យបានសុំខ្ចីម៉ូតូរបស់ខ្លួនទៅក្រៅមួយភ្លែត តែមិនឃើញត្រលប់មកវិញហើយ ជនសង្ស័យខាងលើបានព្យាយាមគេចខ្លួនរហូត ទើបជនរងគ្រោះបានអោយបងប្រុសរបស់ខ្លួនដែលជាមេការសំណង់ អោយទូរស័ព្ទហៅជនសង្ស័យថា មានការងារធ្វើនៅឯខេត្តកំពង់ធំខ្វះអ្នកធ្វើ ហើយជនសង្ស័យណាត់អោយមកជួបនិយាយគ្នានៅម្តុំច្រមុះស្ទឹងមានជ័យក៏ស្រាប់តែឃើញម្ចាស់ម៉ូតូមកក្របួចជាប់តែម្តង។

ចំណែកឯជនសង្ស័យពេលត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួនដូច្នោះក៏អស់ពាក្យអីនិយាយ បានសារភាពថា ម៉ូតូដែលខ្លួនបានយកទៅនោះគឺបានដាក់បញ្ចាំអោយមិត្តភ័ក្រ្តបានហើយចំនួន៣៥០ដុល្លា។

ក្រោយពេលធ្វើការឃាត់ខ្លួនសង្ស័យត្រូវបានបងប្អូនជនរងគ្រោះនាំទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ តែត្រូវបានប៉ូលីសប៉ុស្តិ៍បដិសេធ ហើយបានជនរងគ្រោះរាយការណ៍ទៅប៉េអឹមខណ្ឌមានជ័យមកនាំខ្លួនជនសង្ស័យយកទៅសាកសួរបណ្តោះអាសន្នដើម្បីបញ្ជូនបន្តតាមនិតិវីធី។

បក្សីចាំក្រុង

ខ្មែរណូត

 

COMMENTS