បែកធ្លាយលក្ខណៈពិសេសរបស់កំពូលស្មាតហ្វូន Nokia 8 ដែលនឹងត្រូវប្រកាសចេញលក់នាថ្ងៃទី31 ខែកក្កដា ចុងខែនេះ

នាពេលថ្មីៗនេះ លោក Evan Blass បានចែករំលែករូបភាពមួយរបស់ក្រុមហ៊ុន HMD តាមរយៈគេហទំព័រ VentureBeat ដោយមានបង្ហាញពីកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia ជំនាន់ចុងក្រោយគេបង្អស់។ ដោយឡែក ម៉ូដែលនេះត្រូវបានគេជឿថាជាម៉ូដែលកំពូលដំបូងបង្អស់របស់ក្រុមហ៊ុន ដែលដំណើរការដោយប្រព័ន្ធ Android បន្ទាប់ពីការចេញលក់ប៉ុន្មានម៉ូដែលនាពេលថ្មីៗនេះដូចជា Nokia 3, 5 និង 6។ ចំណែកឯកំពូលស្មាតហ្វូន Nokia 8 វិញនឹងត្រូវបានប្រកាសចេញលកនាកំឡុងថ្ងៃទី31 ខែកក្កដា ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន Nokia 8 នឹងត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ Snapdragon 835 មានទំហំ RAM ពី 4 ទៅ 6GB និងដំណើរការដោយប្រព័ន្ធ Android 7.1.1។ សម្រាប់អេក្រង់វិញគឺមានទំហំ 5.3អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព QHD។ ផ្ទៃខាងក្រោយនៃកំពូលស្មាតហ្វូននេះ នឹងក្រាលដោយបន្ទះអាលុយមីញ៉ូមរបស់ក្រុមហ៊ុន HMD និងអ្វីដែលអស្ចារ្យបំផុតនោះគឺបច្ចេកវិទ្យាកាមេរ៉ាភ្លោះប្រភេទ Zeiss នឹងត្រូវបានបំពាក់នៅផ្នែកខាងក្រោយនៃកំពូលស្មាតហ្វូននេះផងដែរ។

Fu

ខ្មែរណូត

ប្រភព៖ arstechnica

COMMENTS