របៀបប្រើប្រាស់ one-handed keyboard (ក្ដាចុចដែលប្រើដៃតែម្ខាង) នៅលើ iPhone

សម្រាប់ iOS 11 ត្រូវបានរចនាឡើងជាមួយនឹងមុខងារជាច្រើន ដែលរចនាមកដើម្បីបង្កើនភាពងាយស្រួលជាមួយនឹងផលិត iPhone ដែលមានអេក្រង់ធំៗ។ ដោយឡែក មុខងារនេះគឺអាចប្រើប្រាស់បានតែនៅលើ iPhone ណាដែលមានអេក្រង់ទំហំត្រឹមតែ 4.7អ៊ីញ និង 5.5អ៊ីញប៉ុណ្ណោះ ដូចនេះសម្រាប់ iPad គឺមិនដំណើរការឡើយ។ មុខងារនេះមានសមត្ថភាពបង្រួមក្ដារចុច និងផ្លាស់ទីវាឲ្យជិតទៅនឹងមេដៃរបស់អ្នក។

គួរបញ្ជាក់ផងដែរថា ក្ដារចុចដែលប្រើដៃម្ខាងគឺមានប្រយោជន៍បំផុតសម្រាប់អ្នកប្រើប្រាស់ ក្នុងការសរសេរសារ និងជាមួយមនុស្សដែលមានប្រអប់ដៃតូច។ យ៉ាងណាមិញ សម្រាប់លោកអ្នកដែលមានបំណងចង់ប្រើមុខងារនេះ អាចធ្វើតាមការណែនាំខាងក្រោមដើម្បីទទួលបាន one-handed keyboard នៅលើ iPhone។

  • ជំហានទី១៖ បើកមុខងារ Setting នៅលើ iPhone
  • ចុចលើពាក្យថា General → Keyboard → One-Handed Keyboard

  • ជ្រើសរើសយកជម្រើសណាមួយខាងក្រោម
  1. Disabled៖ បិទមុខងារ one-handed keyboard
  2. Left៖ បង្រួមក្ដារចុចទៅផ្ទៃខាងឆ្វេង
  3. Right៖ បង្រួមក្ដារចុចទៅផ្ទៃខាងស្ដាំ

របៀបកំណត់ shortcut នៅលើក្ដារចុច

សម្រាប់ប្រព័ន្ធដំណើរការ iOS គឺបានបំពាក់នូវ switcher ដែលផ្ដល់ឲ្យនូវ shortcut សម្រាប់ភាពងាយស្រួល ក្នុងការផ្លាស់ប្ដូរក្ដារចុច។

  • ចូលទៅកម្មវិធីណាមួយក៏បានដូចជា Message ជាដើម ដើម្បីឲ្យក្ដារចុចលោតចេញមក
  • ប្រសិនបើអ្នកមានតំឡើងក្ដារចុចតែមួយទេ ចុចឲ្យជាប់នៅលើនិមិត្តសញ្ញា Emoji ដែលនៅខាងក្រោមផ្នែកខាងឆ្វេង ដើម្បីឲ្យ switcher លោតចេញមក ជាមួយនឹងក្ដារចុចផ្សេងទៀត។ ប៉ុន្ដែប្រសិនបើអ្នកមានក្ដារចុចច្រើន នោះអ្នកត្រូវលើនិមិត្តសញ្ញារូបផែនដីជំនួសវិញ
  • បន្ទាប់មកមីនុយ switcher នឹងចេញមក ហើយការកំណត់លើ one-handed គឺនៅផ្នែកខាងក្រោមនឹងឯង

Fu

ខ្មែរណូត

ប្រភព៖ idownloadblog

COMMENTS