ស្រលាញ់ខ្លាំងពេក ប្តីវ័យ១៦ឆ្នាំមិនព្រមចេញទៅណាចោលប្រពន្ធវ័យ៧១ឆ្នាំនោះទេ ទោះបីជាត្រូវទៅអធិដ្ឋានក៏ដោយ

ឥណ្ឌូនេស៊ី៖ ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ដែលមានប្រពន្ធវ័យ៧១ឆ្នាំនោះ បានបដិសេដមិនចាកចេញទៅណាពីប្រពន្ធរបស់ខ្លួនឡើយទោះបីជាចាកចេញទៅធ្វើអធិដ្ឋានរៀងរាល់ថ្ងៃសុក្រក៏ដោយ។ រឿងជាច្រើនបានកើតឡើងចំពោះគូស្នេហ៍ខុសវ័យនេះ មុនពេលរៀបការគូស្នេហ៍ទាំងពីរនេះបានគំរាមគំហែងធ្វើអត្តឃាតខ្លួនទាំងពីរ ប្រសិនបើនៅមានអ្នកបដិសេដចំពោះរៀបការរបស់ពួកគេទៀត។ បន្ទាប់ពីពួកគេទាំងពីរបានរៀបការមក បុរសដែលជាប្ដីហាមដាច់ខាតមិនអោយប្រពន្ធរបស់គេចេញទៅខាងក្រៅដោយសារតែរូបគេប្រច័ណ្ឌខ្លាចគេដណ្ដើមប្រពន្ធវ័យ៧១ឆ្នាំរបស់គាត់ទៅបាត់។

យោងតាមសារពត៌មាន Lobak Marah បានអោយដឹងថា៖ គូស្នេហ៍នេះ គឺតែងតែនៅជាមួយគ្នារហូត គឺពួកគេមិនដែលទៅណាចោលគ្នាឡើយ សូម្បីរៀងរាល់ថ្ងៃសុក្រដែលជាថ្ងៃអធិដ្ឋានក៏បុរសជាប្ដីមិនទៅចូលរួមការអធិដ្ឋានដោយសារតែរូបគេមិនដាច់ចិត្តទៅចោលប្រពន្ធរបស់គេ ព្រោះគេនឹកប្រពន្ធរបស់គេ គឺនិយាយរួមរូបគេមិនខ្វល់ពីការអធិដ្ឋានអ្វីទាំងអស់។

បុត្រ

ខ្មែរណូត

ប្រភព៖ Thecoverage

 

COMMENTS