ក្មេងប្រុសម្នាក់បានជាប់ក្បាលនៅហ្នឹងចង្រឹងដែកក្នុងអាងហែលទឹកមួយកន្លែង បន្ទាប់ពីរូបគេបានយកក្បាលទៅដាក់លេងក្នុងចង្រឹងដែកនោះ

ប្រទេសចិន៖ អ្នកសង្រ្គោះបានជួយក្មេងប្រុសម្នាក់ពីចង្រឹងដែកនៅក្នុងអាងហែលទឹក បន្ទាប់ពីក្មេងប្រុសខាងលើបានជាប់ក្បាលនៅហ្នឹងចង្រឹងដែកដកមិនចេញ។ ហេតុការណ៍កើតឡើងនៅក្នុងអាងហែលទឹកមួយកន្លែងនៅក្នុងខេត្ត Chongqing ប្រទេសចិន។ យោងតាមសារពត៌មាន Shanghaiist បានអោយដឹងថា៖ ការជួយសង្រ្គោះក្មេងប្រុសខាងលើត្រូវបានគេថតបង្ហោះនៅលើបណ្ដាញសង្គមនៅក្នុងប្រទេសចិន។

ក្រុមអ្នកជួយសង្រ្គោះបានយកកន្រ្ដៃកាត់ដែកទៅកាត់ចង្រឹងដេកខាងលើចេញ ដើម្បីជួយសង្រ្គោះក្មេងប្រុសរងគ្រោះ។ មុនពេលកើតឡើងក្មេងប្រុសខាងលើបានយកក្បាលរបស់គេទៅដាក់ចូលក្នុងចង្រឹងដែកខាងលើលេង តែត្រូវសំណាងអាក្រក់ក្បាលរបស់ក្មេងប្រុសខាងលើត្រូវជាប់នៅក្នុងចង្រឹងដែកបណ្ដាលអោយដកមិនចេញ។

បុត្រ

ខ្មែរណូត

ប្រភព៖ Nextshark

COMMENTS