Microsoft ដាក់លក់ថេបប្លេតដំណើរការដោយ Windows 10 ជាមួយនឹងទំហំអេក្រង់ 10.1អ៊ីញ ក្នុងតម្លៃត្រឹមតែ $99ប៉ុណ្ណោះ

កាលពីដើមឆ្នាំ Microsoft Store បានប្រកាសចេញលក់នូវ NuVision Solo 10 Draw ក្នុងតម្លៃប្រមាណជា $249 ក្នុងសហរដ្ឋអាមេរិច។ រហូតមកដល់ខែមេសា ក្រុមហ៊ុន Microsoft បានចេញលក់នូវផលិតផលថេបប្លេតមួយទៀតដែលមានតម្លៃទាបជាងមុនរហូតដល់ទៅ 40% ហើយដំណើរការដោយ Windows 10 ទៀតជាមួយនឹងតម្លៃត្រឹមតែ $149ប៉ុណ្ណោះ និងមានភ្ជាប់មកជាមួយនឹង digital pen មួយផងដែរ។

ឥឡូវនេះ ក្រុមហ៊ុន Microsoft បានចេញលក់នូវផលិតផលមួយទៀតជាមួយនឹងតម្លៃរឹតតែធូរថ្លៃ នោះគឺផលិតផលថេបប្លេតដដែល ដែលមានអេក្រង់ទំហំ 10.1អ៊ីញ។ រីឯតម្លៃវិញគឺត្រឹមតែ $99ប៉ុណ្ណោះ ជាមួយនឹងជម្រើសពណ៌ខៀវ ផ្កាឈូក និងប្រាក់។ គួរបញ្ជាក់ផងដែរថា លក្ខណៈពិសេសនៃ NuVision Solo 10 Draw (លេខម៉ូដែល TM101W610LBL) មានដូចជា៖

  • អេក្រង់ទំហំ 10.1អ៊ីញ ប្រភេទ IPS LCD ក្នុងកម្រឹតបង្ហាញរូបភាព Full HD (1920x1200px)
  • ដំណើរការដោយ Intel Atom x5-Z8300
  • មានទំហំ RAM 2GB
  • អង្គផ្ទុកទិន្នន័យ 32GB និងអាចបន្ថែម Memory card បាន
  • កាមេរ៉ាមុខទំហំ 2MP
  • កាមេរ៉ាក្រោយទំហំ 5MP
  • ប្រើប្រាស់រន្ធ microUSB 2.0
  • មានរន្ធ microHDMI
  • មានរន្ធដោតកាស 3.5មម
  • មានទំហំ 260 x 159 x 8.4មម ទម្ងន់ 520ក្រាម

Fu

ខ្មែរណូត

ប្រភព៖ neowin

COMMENTS