ចង់ Zoom? មិនចាំបាច់កាមេរ៉ា DSLR ជាមួយនឹង lens កប់ស៊េរីណាឡើយ!​ មានតែស្មាតហ្វូនមួយ និងកញ្ចក់ lens ពង្រីកនេះជាការស្រេច

ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ កាមេរ៉ាដែលបំពាក់លើស្មាតហ្វូនគឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះក្រុមហ៊ុនផលិតស្មាតហ្វូនីមួយៗបានព្យាយាមយ៉ាងអស់ពីលទ្ធភាពដើម្បីអភិវឌ្ឍន៍ និងស្វែងរកនូវបច្ចេកវិទ្យាថ្មីៗជាច្រើនសម្រាប់បំពាក់លើស្មាតហ្វូនខ្លួន។ ដោយឡែក សមត្ថភាពនៃការ Zoom របស់ស្មាតហ្វូននីមួយៗ គឺនៅមានកម្រឹតនៅឡើយ រឺអាចនិយាយបានថាធ្វើការមិនសូវបានល្អ។ ដូចនេះវាអាចជាបញ្ហាមួយសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តថតអ្វីជិតៗ។

សម្រាប់ពេលនេះ វាលែងជាបញ្ហាទៀតហើយ ដោយយើងសូមណែនាំលោកអ្នកឲ្យមកសង្កេតមើលកញ្ចក់ lens មួយនេះដែលអាចប្រើប្រាស់បានជាមួយស្មាតហ្វូន។ វាមានឈ្មោះថា Zoomable 60X Monocular ដែលអាចជួយឲ្យការថត Zoom មានគុណភាពខ្ពស់ និងពង្រីកបានឆ្ងាយ។ ហើយអ្វីដែលអស្ចារ្យបំផុតនោះគឺវាមានតម្លៃត្រឹមតែ $29.99ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា Zoomable 60X Monocular គឺប្រើប្រាស់បានតែជាមួយនឹងស្មាតហ្វូនប៉ុណ្ណោះ។ ប៉ុន្ដែវាមានសមត្ថភាពខ្ពស់ ក្នុងការជួយលោកអ្នកផ្ដិតយករូបភាពពីចម្ងាយ ជាមួយនឹងពត៌មានលំអិតនានាដោយការប្រើប្រាស់ស្មាតហ្វូនប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ lens នេះមានសមត្ថភាពអាច Zoom បានដល់កម្រឹត 40x ទៅ 60xឯណោះ ហើយមានភ្ជាប់មកជាមួយនឹងជើងទម្រស្រាប់ទៀតផង។

ដូចនេះ កុំឲ្យខាតពេលយូរ លោកអ្នកអាចរកទិញ lens នេះបានតាមរយៈគេហទំព័រ Technobuffalo ក្នុងតម្លៃប្រមាណជា $29.99 រឺ ចុចលើតំណរភ្ជាប់នេះ

Fu

ខ្មែរណូត

ប្រភព៖ technobuffalo

COMMENTS