អតីតតារាសម្តែងដ៏ល្បីម្នាក់ឆ្លាក់ពីលើជ្រោះដេករបួសធ្ងន់ និងអត់អាហារ៣ថ្ងៃ តែសំណាងនៅមានជីវិត

ថៃ៖ អតីតតារាសម្តែងដ៏ល្បីរបស់អង់គ្លេសគឺលោក Paul Nicholls ត្រូវបានគេរកឃើញដេករងរបួសធ្ងន់នៅក្បែរទឹកជ្រោះ Khun Si Falls ស្ថិតនៅលើកោះ Samui  ប្រទេសថៃ។ មុនពេលកើតហេតុតារាសម្តែងវ័យ៣៨ឆ្នាំរូបនេះបានទៅដើរកំសាន្តក្នុងប្រទេសថៃអស់រយៈជាច្រើនថ្ងៃមកហើយ។ ហើយក្នុងថៃកើតហេតុតារាសម្តែងរូបនេះបានសម្រេចជិះម៉ូតូរបស់ខ្លួននៅលើកោះ Samui ដើម្បីស្វែងរកទឹកជ្រោះ Khun Si Falls ដោយខ្លួនឯង។

ខណៈពេលដែលគាត់បានរកឃើញទឹកជ្រោះនោះហើយ និងបានដើរទស្សនាទឹកជ្រោះនោះស្រាប់តែគាត់បានរអិលជើងធ្លាក់ចុះពីលើជ្រោះតែម្នាក់ឯងគ្នានអ្នកណាម្នាក់ដឹងឡើយ។ ហេតុការណ៍នេះបានធ្វើជើងរបស់គាត់បាក់ និងរបួសធ្ងន់ជាច្រើនកន្លែងក្រោកមិនរួចឡើយ។ គាត់ត្រូវដេកនៅកន្លែងកើតហេតុនោះ​ដោយគ្មានអាហារញ៉ាំអស់រយៈពេល៣ថ្ងៃ។

ក្រោយមកមានអ្នកភូមិក្បែរនោះ បានប្រទះឃើញម៉ូតូរបស់គាត់ចតចោល ទើបដើរស្វែងរកម្ចាស់ និងបានឃើញគាត់ដេករងរបួសតែម្នាក់​ឯង។ ក្រោយមកគេបានបញ្ចូនគាត់ទៅមន្ទីរពេទ្យ ហើយឥលូវនេះរបួសរបស់គាត់នៅតែមិនទាន់បានធូស្រាលនៅឡើយទេ។ តែយ៉ាង ណាក្តីនេះជាសំណាំងមួយដែលគាត់នៅរស់មានជីវិត៕

ដោយ៖ ភក្តី

ប្រភព៖dailymail

 

COMMENTS