សូមចូលរួមសោកស្ដាយសម្រាប់អ្នកប្រើប្រាស់ OnePlus 5! បើហ៊ានតែហៅទៅកាន់ 911(លេខសង្គ្រោះបន្ទាន់) នោះទូរស័ព្ទនឹងរលត់ភ្លាម (មានវីដេអូ)

សម្រាប់កំពូលស្មាតហ្វូន OnePlus 5 ដែលជាម៉ូដែលចុងក្រោយបង្អស់របស់ក្រុមហ៊ុន OnePlus ពិតជាធ្វើឲ្យក្រុមហ៊ុនឈឺក្បាលមែនទែន ព្រោះថាគ្រាន់តែក្រុមហ៊ុនប្រកាសចេញលក់ភ្លាម បានធ្វើឲ្យអតិថិជនជាច្រើនមានការខកចិត្តដោយសារតែគុណភាពកាមេរ៉ាអន់សម្រាប់ការថតពេលយប់ និងការបោកប្រាស់លើចំណុចមួយចំនួនផ្សេងទៀត។ លើសពីនេះទៅទៀត បញ្ហានានាតែងសង្កេតឃើញកើតឡើងលើស្មាតហ្វូននេះជានិច្ច។

ដំបូងឡើយ OnePlus 5 មានបញ្ហាជាមួយនឹងអេក្រង់ ពោលគឺ Jelly effect នេះឯង។ ហើយទាក់ទងទៅនឹងបញ្ហានេះ គឺដោយសារតែក្រុមហ៊ុន OnePlus បានប្រើប្រាស់កញ្ចក់ប្រភេទ AMOLED ប៉ុន្ដែបែរជាវាបញ្ច្រាស់ទៅវិញ។ នៅមានរឿងផ្សេងទៀតដែលធ្វើឲ្យអតិថិជនមានការអន់ចិត្ត និងស្មានមិនដល់ថាអ្វីដែលពួកគេរំពឹងទុកបែរជាខកខានទៅវិញ។

ដោយឡែក សម្រាប់ពេលនេះ OnePlus 5 មានបញ្ហាថ្មីមួយទៀតហើយ។ លើកនេះវាអាចជារឿងកំប្លែងមួយ ព្រោះប្រសិនបើអ្នកហ៊ានតែហៅទៅកាន់លេខសង្គ្រោះបន្ទាន់ 911 រឺ 999 នោះវានឹងរលត់ភ្លាម។ យ៉ាងណាមិញ សូមទស្សនាវីដេអូខាងក្រោម៖

Fu

ខ្មែរណូត

ប្រភព៖ phandroid

COMMENTS