គ្រាន់តែប្រកាសប្រមូល Galaxy Note 7 ក្រុមហ៊ុន Samsung ទទួលបានមកវិញនូវ 157តោននៃមាស ប្រាក់ និងទង់ដែង

សម្រាប់ពេលបច្ចុប្បន្ននេះ Galaxy Note FE ត្រូវបានប្រកាសចេញលក់ជាសាធារណៈហើយសម្រាប់អតិថិជននៃប្រទេសកូរ៉េខាងត្បូង។ យ៉ាងណាមិញ ក្រុមហ៊ុន Samsung បានប្រកាសសេចក្តីថ្លែងការណ៍ទាក់ទងនឹងការប្រឹងប្រែងកែច្នៃឡើងវិញនូវស្មាតហ្វូន Galaxy Note 7 ដែលត្រូវបានប្រមូលចូលក្រុមហ៊ុនវិញតាំងពីឆ្នាំមុនមកម្លេះ។

ដោយឡែក ទាក់ទងទៅនឹង Galaxy Note 7 ទាំងនោះគឺពុំត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឡើយ ពោលគឺរហូតដល់មានការជួសជុលសិន។ មិនតែប៉ុណ្ណោះ ម៉ូដែល Galaxy Note FE ដែលគេស្គាល់ថាជាម៉ូដែលជួសជុលហើយរបស់ Note 7 គឺមានទំហំថាមពលថ្មតូចជាងមុន ពោលគឺត្រឹមតែ 3,200mAhប៉ុណ្ណោះ។

គួបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung នឹងទទួលបានមកវិញនូវ 157តោននៃមាស ប្រាក់ និងទង់ដែងក្នុងដំណើរការកែច្នៃឡើងវិញនៃ Galaxy Note 7 នេះ ដែលនឹងត្រូវបានធ្វើឡើងនាចុងខែ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបានសម្រេចចិត្តក្នុងការបំបែក និងប្រើឡើងវិញនូវសារធាតុមួយចំនួនដូចជា អេក្រង់ប្រភេទ AMOLED, Memory និងកាមេរ៉ាជាដើម។ លើសពីនេះទៅទៀត ក្រុមហ៊ុន Samsung នឹងធ្វើការសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុក និងបរទេសជាច្រើនទៀតដើម្បីស្រោចស្រង់ និងកែច្នៃឡើងវិញនូវផ្នែកអេឡិចត្រូនិចមួយចំនួនដែលមាននៅក្នុង Note 7។ អ្វីៗដែលក្រុមហ៊ុន Samsung បានព្យាយាមធ្វើនឹងទទួលបានផ្លែផ្កានាពេលអនាគតខាងមុខនេះ។

Fu

ខ្មែរណូត

ប្រភព៖ gsmarena

COMMENTS