ឌឺអាមេរិកតែម្តង! ចិនដាក់លក់យន្តហោះពិឃាត ដែលមានតម្លៃថោកជាងអាមេរិកពាក់កណ្តាល (មានវីដេអូ)

ចិន៖ បើយោងតាមសាព័ត៌មានផ្លូវការចិនបានបង្ហាញថា រដ្ឋាភិបាលចិនបានដាក់លក់យន្តហោះពិឃាតរបស់ខ្លួន ដែលមានតម្លៃថោកជាងយន្តហោះពិឃាតរបស់អាមេរិកដល់ទៅពាក់កណ្តាលឯណោះ ខណៈដែលវាមានសមត្ថភាពប្រហាក់ប្រហែលនឹងយន្តហោះអាមេរិកដែរ។ យន្តហោះពិឃាតរបស់ចិននេះមានឈ្មោះថា CH-5 Rainbow ដែលអាចផ្ទុកគ្រាប់មីស៊ីលបានចំនួន១៦គ្រាប់។

យន្តហោះពិឃាត CH-5 Rainbow អាចហោះបានរយៈពេលប្រមាណជា១២០ម៉ោង។ ជាងនេះទៅទៀតវាអាចហោះបានក្នុងរយៈចម្ងាយ១០,០០០គីឡូម៉ែត្រ។ បើធៀ​បទៅនឹងយន្តហោះពិឃាតអាមេរិក The Predator វិញគឺវាអាចហោះបានក្នុងរយៈចម្ងាយពី ១២,០០០ ទៅ ១៥,០០០ម៉ែត្រ តែតម្លៃវិញគឺថ្លៃជាងយន្តហោះចិន ពាក់កណ្តាល។ តាមរយៈអ្នកនាំពាក្យរបស់រដ្ឋាភិបាលចិនបានប្រាប់ឲ្យដឹងថា យន្តហោះពិឃាតថ្មីនេះជាសញ្ញាបង្ហាញថា ចិនបានបោះជំហ៊ានទៅមុខមួយកម្រិតទៀតក្នុងវិស័យយោធា ហើយខាងរដ្ឋាភិបាលចិននឹងខិតខំបង្កើតយន្តហោះ ជំនាន់ក្រោយឲ្យកាន់តែល្អជានេះទៅនៅពេលឆាប់ៗខាងមុខនេះ៕

ភក្តី

ប្រភព៖ nextshark

COMMENTS