រវល់ពែនភ្នែងលេងបៀរភ្លេចមើលក្រោយ ប៉ូលីសមកក្របួចបានទាំងហ្វូង

សៀមរាប៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបសហការជាមួយកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មកំរិតស្រាលសៀមរាប បានចុះប្រតិបត្តិការបង្ក្រាបទីតាំងផ្ទះបនល្បែងមួយកន្លែងនិងធ្វើការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៦នាក់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរៀប។

មនុស្សទាំង៦នាក់ដែលនគរបាលបានធ្វើការឃាត់ខ្លួនមានឈ្មោះទី១. ឡេង ញិប ភេទស្រី អាយុ៤៤ឆ្នាំ មានតីលំនៅភូមិវាល សង្កាត់គោកចក ក្រុកសៀមរាប ទី២. រ័ត្ន សាវឿន ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ទី៣. ម៉ាន់ ណៃ ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ទី៤. ក្រូច អៀង ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ទី៥. ក្រូច ហាន ភេទប្រុស​ អាយុ៤៧ឆ្នាំ មានទីលំនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ទី៦. ជួប ថេត ភេទប្រុស​ អាយុ៤៧ឆ្នាំ មានទីលំនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប និងស្ត្រីម្នាក់ឈ្មោះ ដក់ មុំ អាយុ៣៨ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះបើកបនល្បែងខាងលើ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការអប់រំណែនាំអ្នកញៀនល្បែងទាំង៦នាក់ហើយអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញហើយកែខ្លួន ប៉ុន្តែបើមានលើកទី២សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ដាច់ខាតមិនលើកលែងឡើយ ចំណែកស្ត្រីជាម្ចាស់ផ្ទះត្រូវសមត្ថកិច្ចបានធ្វើការឃុំខ្លួនដើម្បីសួរនាំនិងកសាងសំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

COMMENTS