ឆាប់ៗនេះ អ្នកនឹងអាចចាក់វីដេអូរបស់ Youtube បានតាមរយៈកម្មវិធី​ WhatsApp

នាពេលថ្មីៗនេះ WhatsApp ទើបតែសម្រេចដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មី ដែលមានសមត្ថភាពអាចផ្ញើរឯកសារប្រភេទណាក៏បានតាមរយៈកម្មវិធីខ្លួន ដែលមានទំហំក្រោម 100MB។ ប៉ុន្ដែ សម្រាប់មុខងារថ្មីមួយទៀតដែល WhatsApp នឹងដាក់ឲ្យប្រើប្រាស់នាពេលឆាប់ៗនេះ អាចនិយាយបានថាមិនមែនជាអ្វីដែលថ្មីទេ តែមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា មុខងារថ្មីនេះត្រូវបានដាក់ឲ្យប្រើប្រាស់នៅតាមបណ្ដារស្មាតហ្វូន ដែលមានតំឡើងកម្មវិធី​ WhatsApp មួយចំនួនហើយ ប៉ុន្ដែសម្រាប់ពេលវេលាជាក់លាក់នៃការដាក់កម្មវិធីនេះឲ្យប្រើប្រាស់ជាសាធារណៈ យើងនៅមិនទាន់ដឹងនៅឡើយទេ។ ទាក់ទងទៅនឹងមុខងារថ្មីនេះដែរ គឺមានសមត្ថភាពក្នុងការចាក់វីដេអូរបស់ Youtube បានផ្ទាល់ក្នុងកម្មវិធី WhatsApp តែម្ដង ពោលគឺមិនតម្រូវឲ្យចូលទៅកាន់កម្មវិធី​ Youtube ឡើយ។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS