រថយន្តក្រឡុកសុីម៉ង់ព្រលះជាមួយរថយន្តតាក់សុី ស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់នៅស្រុកត្រាំកក់

តាកែវ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ររថយន្ត២គ្រឿងបុកគ្នាបណ្តាលអោយមនុស្ស២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុីយានដាយសណ្តោងរុឺម៉កមួយគ្រឿង ពាក់ស្លាកលេខ រដ្ឋ ០៦  ៣-០០៣៩ ជារថយន្តរបស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តមួយគ្រឿងម៉ាកកាមេរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2S-9840 ពេញទំហឹងបណ្តាលអោយអ្នកបើកបររថយន្តកាមេរី និងអ្នករួមដំណើរម្នាក់ទៀតស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តបង្ករបានរត់គេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះឌុល សៀ ភេទប្រុស​ អាយុ៣២ឆ្នាំ មុខរបររត់តាក់សុី ជាអ្នកបើកបររថយន្តកាមេរី, ឈ្មោះធីម ចាន់ធឿន ភេទប្រុស​ អាយុ១៧ឆ្នាំ ជាកម្មករធ្វើថ្នល់ រួមដំណើរក្នុងរថយន្តតាក់សុី និងឈ្មោះ ធីម ចាន់ធា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករធ្វើថ្នល់ រងរបួសធ្ងន់ធ្ងរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងរទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវ ចំណែកសាកសពទាំង២បានប្រគល់អោយក្នុងគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

COMMENTS