Galaxy S8 ចេញលក់លើទីផ្សារមិនទាន់បានប៉ុន្មានផង ឥឡូវលេចលឺដំណឹងទាក់ទងទៅនឹង Galaxy S9 ទៀតទៅហើយ

សម្រាប់ Galaxy S9 គួរតែបំពាក់ដោយអេក្រង់ល្អដូចគ្នាទៅនឹង Galaxy S8 ដែរ បើយោងតាមគេហទំព័រ The Bell ដែលជាអ្នកបង្ហាញនូវពត៌មានជាច្រើនទាក់ទងទៅនឹងស្មាតហ្វូនកំពូលៗរបស់ក្រុមហ៊ុន Samsung។

បើយើងសង្កេតទៅមើលពេលអនាគត ក្រុមហ៊ុន Samsung ជឿជាក់ថា ពួកគេនឹងធ្វើការបែងចែកការផលិតនូវអេក្រង់ ពោលគឺរវាង Samsung Display និងផ្នែកដទៃទៀត ពុំត្រូវបានដាក់បញ្ចូលគ្នាឡើយ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបាននឹងកំពុងដំណើរការផលិតអេក្រង់ទំហំ 6.3អ៊ីញ ប្រភេទ Infinity Display ដែលនឹងត្រូវបានបំពាក់លើកំពូលស្មាតហ្វូន Galaxy Note 8 រឺ Note 9 ជាបន្ដទៀត។

គួរបញ្ជាក់ផងដែរថា សម្រាប់ពេលនេះ ក្រុមហ៊ុន Samsung បាននឹងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីស្វែករកវិធីណាដែលអាចបំពាក់នូវមុខងារស្កេនស្នាមក្រយ៉ៅដៃលើអេក្រង់បាន។ ដោយឡែក សម្រាប់មុខងារនេះត្រូវបានក្រុមហ៊ុនប៉ងនឹងបង្កើតឡើងតាំងពីជំនាន់ Galaxy S8 នេះម្លេះ ប៉ុន្ដែយើងពុំសង្កេតឃើញមានឡើយ។ ដូចនេះ វាអាចនឹងត្រូវបានបំពាក់លើជំនាន់ក្រោយៗទៀតនៃស្មាតហ្វូនកំពូលៗរបស់ក្រុមហ៊ុន Samsung។

អ្វីដែលអស្ចារ្យបំផុតនោះគឺ កំពូលស្មាតហ្វូន Galaxy S9 និង S9+ អាចនឹងបំពាក់ដោយបន្ទះឈីបប្រភេទ Snapdragon 845 មានទំហំ RAM 6GB និងកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយ។ លើសពីនេះទៅទៀត ម៉ូដែលទាំងពីរនេះនឹងដំណើរការដោយ Android O។

Fu

ខ្មែរណូត

ប្រភព៖ sammobile

COMMENTS