ល្បួង​ក្មេង​ស្រី​រំលោភ​បាន​សំរេច​២លេីក​ ចុងក្រោយនាងប្តឹងឲ្យ​នគរបាល​ចាប់ខ្លួន​

ខេត្តព្រះសីហនុ ៖ មាន​សេចក្តី​រាយការណ៍​ពី​​ស្រុក​ព្រៃនប់​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃទី១​៨ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់​ បានឃាត់ខ្លួនយុវជ​១នាក់​ ពី​បទ​ល្បួង​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ រំលោភ​សេពសន្ថវៈ។

ជនសង្ស័យ​ឈ្មោះសាយ សៀន ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅ​ ភូមិអូរឧកញ៉ាហេង ឃុំ អូឧកញ៉ាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មុខ​របរ​កម្មកររោងចក្រ​ នៅតំ​បន់​សេដ្ឋកិច្ច​ពិសេស​ ឃុំ​បិត​ត្រាំ​ង​។ ក្មេង​ស្រី​រង​គ្រោះ​ សុំមិន​បញ្ចេញ​ឈ្មោះ​ អាយុ ១៤ ឆ្នាំ​ មានទីលំនៅ ភូមិ….. ឃុំ…… ស្រុ​កព្រៃនប់​ ជាកម្មករ​រោងចក្រ​ ដូច​គ្នា។

ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា កាលពី​ថ្ងៃទី១៤ ខែ​កក្កដា ​ឆ្នាំ​២០១៧​ ម៉ោងប្រមាណ១៤ រសៀល​ ក្នុងរោងចក្រ​ បានលួងលោមរំលោភ​បាន១លេីក លុះដល់​នៅថ្ងៃទី១​៧​​ខែកក្កដា​​ ម៉ោង ៩ព្រឹក នៅចំណុចភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង លួងលោម​ រំលោភ​ បាន​សំរេច​១លេីកទៀត​។

លុះដល់ថ្ងៃទី១​៨ខែ​កក្កដា​ ជនរងគ្រោះបាន​មកប្ដឹងនៅប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អូរឧកញ៉ាហេង​ ស្រុក​ព្រៃនប់​ ហើយ​សមត្ថកិច្ច​បានទៅនាំ​ខ្លួន​សង្ស័យ​មក​សួរនាំ​ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសារសំណុំរឿងតាមនីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្នាននគរបាលជាតិ

COMMENTS