MSA សហការជាដៃគូជាមួយ VLT ផ្តល់សេវាកម្មនាំមុខផ្នែកទីផ្សារឌីជីថលជូនដល់ ម៉ាកយីហោជាច្រើននៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី17 ខែកក្កដា ឆ្នាំ2017 –ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA បានប្រកាសជាផ្លូវការពីការសហការជាដៃគូជាមួយ VLT ភ្នាក់ងារផ្សព្វផ្សាយឌីជីថលដែលឈ្នះពានរង្វាន់ជាច្រើននៅប្រទេសម៉ាឡេស៊ី ដើម្បីនាំមកនូវដំណោះស្រាយពេញលេញផ្នែកទីផ្សារឌីជីថល ជូនដល់ម៉ាកយីហោក្នុងស្រុក និង អន្តរជាតិ សំដៅចូលរួមជម្រុញការអភិវឌ្ឍនៅកម្ពុជា។

ភាពជាដៃគូនេះ នឹងធ្វើឲ្យ MSA​ ពង្រឹងសមត្ថភាពបន្ថែមទៀតលើជំនាញរបស់ខ្លួនក្នុងផ្នែកសេវាកម្មផ្សព្វផ្សាយនិងទីផ្សារ ស្របពេលដែលខ្លួនបានឈរជើងដោយជោគជ័យរយៈពេល 16ឆ្នាំមកហើយ។

MSA បានកសាងទំនុកចិត្ត និង សម្ព័ន្ធភាពជាយូរមកហើយក្នុងការជួយបង្កើត និងដំណើរការលើទីផ្សារលើម៉ាកយីហោជាច្រើនដូចជា Yeo’s, AIA, EVA Air, Rohto-Mentholatum, Wrigley’s, Sanofi, Revlon…។ល។ ហើយភាពជាដៃគូថ្មីនេះ គឺជាកត្តាជម្រុញបន្ថែមទៀតក្នុងការអភិវឌ្ឍ និងផ្តល់ទំនុកចិត្ត​ នៅក្នុងសម្ព័ន្ធភាពរវាងអតិថិជន និងភ្នាក់ងារផ្សព្វផ្សាយមួយនេះ។

VLT នាំមកនូវភាពជាដៃគូ និងការកំណត់យុទ្ធសាស្ត ព្រមទាំងការអនុវត្តកាន់តែមានប្រសិទ្ធិភាពគ្រប់ជ្រុងជ្រោយក្នុងវិស័យឌីជីថល និងបច្ចេកវិទ្យា។ ក្រុមហ៊ុននេះ បានធ្វើការជាមួយម៉ាកយីហោល្បីជាច្រើនដូចជា BMW, DBS, Sony, P1, និង Astro ហើយត្រូវបានទទួលស្គាល់ជាភ្នាក់ងារឯករាជ្យឆ្នើមប្រចាំឆ្នាំ និង ជាភ្នាក់ងារឌីជីថល ប្រចាំឆ្នាំនៃប្រទេសម៉ាឡេស៊ី រយៈពេល5ឆ្នាំជាប់ៗគ្នា។

លោក កៅ ភិរុណ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA បានមានប្រសាសន៍ថា “ខ្ញុំចង់និយាយនូវអ្វីដែលអ្នកផ្សេងមិនហ៊ាននិយាយ ឌីជីថល គឺជានិន្នាការមួយ” លោកបានបន្ថែមទៀតថា “ឌីជីថល គឺជាស្នូលនៃការផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយ ដែលយើងធ្វើដើម្បីអតិថិជនរបស់យើង ។ មនុស្សម្នាបានទទួលស្គាល់ និងបានប្រើប្រាស់វាយ៉ាងរលូន ហើយវាក៏វិធីសាស្រ្តដែលយើងត្រូវតែគិតដល់”។

លោក Adrian Lim អគ្គនាយកប្រតិបត្តិ VLT ក៏បានថ្លែងផងដែរថា “យើងមានក្តីសោមនស្សរីករាយដែលបាននៅទីនេះជាមួយ MSA ។ វិស័យឌីជីថលនៅប្រទេសកម្ពុជា នៅក្មេងខ្ចី និង កំពុងមានតម្រូវការក្នុងការរីកចម្រើនយ៉ាងខ្លាំង យើងរីករាយនឹងចែករំលែកបទពិសោធន៏របស់យើងក្នុងការបង្កើតយុទ្ធសាស្រ្ត និង ខ្លឹមសារនៃសារដ៏មានអត្ថន័យជាមួយដៃគូរបស់យើង ដើម្បីភាពជោគជ័យនៃម៉ាកយីហោដែលគាត់ធ្វើការជាមួយ”។

កាលពីឆ្នាំ 2016 ក្រុមហ៊ុន Kantar TNS បានអោយចំណាត់ថ្នាក់ប្រទេសកម្ពុជា ជាប្រទេសដែលទទួលការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ការផ្សាយមាតិការពីម៉ាកយីហោ និងអន្តរកម្មតាមបណ្តាញទំនាក់ទំនងសង្គមហេ្វសបុកខ្ពស់បំផុត។

ដល់ចំនុចនេះលោក កៅ ភិរុណ បានមានចំណាប់អារម្មណ៏លើបញ្ហានេះថា “ភាពជាដៃគូនេះសំដៅដល់ការអភិវឌ្ឍ ការផ្សព្វផ្សាយក្នុងវិស័យឌីជីថល ក៏ដូចជាប្រសិទ្ធិភាពនៃការបញ្ជ្រាបពីអាជីវកម្ម និងម៉ាកយីហោទៅកាន់សាធារណជន” ។ លោកបានបន្ថែមថា “យើងនឹងនាំយកគំនិតយោបល់របស់អ្នកមានបទពិសោធន៏ចាស់ទុំចូលមកក្នុងវិស័យឌីជីថលដ៏ក្មេងខ្ចីរបស់យើងនេះផងដែរ” ។

អំពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA

MSA បានបម្រើដល់ការផ្សព្វផ្សាយម៉ាកយីហោជាច្រើនទាំងក្នុង និង ក្រៅប្រទេសអស់រយៈពេល16ឆ្នាំមកហើយ ហើយកំពុងតែកសាងទំនុកចិត្តក្នុងចំណោមអតិថិជនទាំងអស់របស់ខ្លួនរួមមាន EVA Air, AIA, Yeo’s, Sanofi, Rohto, Wrigly, Revlon, Slik Air, Smart, Honda រួមនឹងម៉ាកយីហោជាង 50 ទៀត។ សេវាកម្មពេញលេញរបស់យើង បានផ្តល់ប្រយោជន៍ដល់អតិថិជនរបស់យើងទាំង តម្លៃប្រកួតប្រជែង សន្សំសំចៃពេលវេលា រួមទាំងគុណភាព។

អំពីVLT

VLT គឺជាភ្នាក់ងារដែលលើសពីភ្នាក់ងារផ្នែកឌីជីថល។ យើងបានបង្កើតឲ្យមានបទពិសោធន៏ជាច្រើន ដែលជួយដល់ការរស់នៅរបស់ប្រជាពលរដ្ឋអោយមានភាពប្រសើរឡើង ​យើងបានធ្វើការរួមបញ្ចូលគ្នារវាងយុទ្ធសាស្រ្ត គំនិតច្នៃប្រឌិត បច្ចេកវិទ្យា និង ខ្លឹមសារនៃសារដ៏ទាក់ទាញ ជាមួយក្រុមការងាររាប់រយនាក់ធ្វើការប្រកដោយវិន័យ ការច្នៃប្រឌិត និង ផលិតភាព។ ជាលទ្ធផលយើងទទួលបានការងារជាមួយយីហោលំដាប់ពិភពលោកដូចជា Astro, BMW, DBS, P1 និង Sony។ ជាងនេះទៀត យើងបានជួយដល់អាជីវកម្មថ្មីៗ ផងដែរ។ កាលពី 4ឆ្នាំកន្លងទៅ VLT ទទួលបានពានរង្វាន់ជា ភ្នាក់ងារឆ្នើមប្រចាំឆ្នាំចំនួន25ដង រួមទាំងត្រូវបានទទួលនាមជាភ្នាក់ងារឯករាជ្យឆ្នើមប្រចាំឆ្នាំផ្នែកយុទ្ធនាការអាស៊ីអាគ្នេយ៏ និង ភ្នាក់ងារឌីជីថលនៅម៉ាឡស៊ីប្រចាំឆ្នាំ 2013 2014 2015 និង2016 ។ VLT ក៏ធ្វើការវិនិយោគលើប្រព័ន្ធបរិស្ថានធម្មជាតិផងដែរ ដែលបណ្តាក់ទុនលើការបង្កើត Studio បង្កើតសហគម មូលនិធិរូមទុន និង បណ្តាញក្រុមការងារ ​។

ព័ត៌មានលម្អិត សូមទាក់ទងៈ

MSA

លោក សួន​​ កាបុល

kabol@msacam.com

VLT

លោក Khong Mei-Xin

meixin.khong@vltkl.com

 

 

 

COMMENTS