ល្មោភកាមហួស! ស្រ្ដីចំណាស់វ័យ៨០ឆ្នាំចាប់បង្ខំក្មេងប្រុសអាយុ១៣ឆ្នាំរួមភេទជាមួយ ពេលប្តីមិននៅ

ឥណ្ឌូនេស៊ី៖ ស្រ្ដីចំណាស់វ័យ៨០ឆ្នាំម្នាក់បានបង្ខំក្មេងប្រុសអាយុ១៣ឆ្នាំរួមភេទជាមួយគាត់ រាល់ពេលប្ដីរបស់ស្រ្ដីខាងលើមិននៅផ្ទះ។ យោងតាមសារពត៌មាន Harian Metro បានអោយដឹងថា៖ ស្រ្ដីចំណាស់វ័យ៨០ឆ្នាំម្នាក់មានឈ្មោះ Jowo មកពីស្រុក Kota Palembang ប្រទេសឥណ្ឌូនេស៊ី ត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួននិងចោទប្រកាន់បន្ទាប់ពីស្រ្ដីខាងលើបានរំលោភក្មេងប្រុសអាយុ១៣ឆ្នាំ។ ម្ដាយរបស់ក្មេងប្រុសរងគ្រោះអាយុ ៣៣ឆ្នាំ បានទៅរាយការណ៍ប្រាប់ប៉ូលីសថាស្រ្ដីវ័យចំណាស់ខាងលើបានចាប់រំលោភកូនប្រុសគាត់។

ម្ដាយរបស់ក្មេងប្រុសរងគ្រោះបានកត់សម្គាល់ថាកាលពីយប់ថ្ងៃទី៦ ខែកក្កដា កូនប្រុសរបស់គាត់មានការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីរូបគេបានត្រលប់មកផ្ទះវិញ។ កូនរបស់ស្រ្ដីជាម្ដាយខាងលើបានប្រាប់ថា៖ រូបគេបានរួមភេទជាមួយហ្នឹងស្រ្ដីវ័យចំណាស់ម្នាក់ប្រមាណជាង១០ដងមកហើយ នៅពេលដែលប្ដីរបស់ស្រ្ដីវ័យចំណាស់ខាងលើមិននៅផ្ទះ។ ស្រ្ដីខាងលើគឺជាអ្នករើសអេតចាយ សព្វថ្ងៃរូបគេរកប្រាក់ចំណូលបានពីការរើសអេតចាយ។ ពេលនេះស្រ្ដីខាងលើត្រូវបានប៉ូលីសឃាត់ខ្លួននិងធ្វើការសាកសួរបន្ថែម និងសុើបអង្កេតបន្ថែមលើករណីនេះ។

បុត្រ

ខ្មែរណូត

ប្រភព៖ Worldofbuzz

COMMENTS