ឃាត់ខ្លួនជនសង្ស័យ៣នាក់រួមនឹង ថ្នាំញៀនចំនួន៥០កញ្ចប់តូច

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបានធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាក់ស្តែងបានជនសង្ស័យ៣នាក់ និងបានដកថ្នាំញៀន៥០កញ្ចប់តូច ដែលមានកម្លាំងសមត្ថកិច្ចមូលដ្ឋានចូលរួមផងដែរ ប្រត្តិបត្តិការនេះចុះបង្ក្រាបកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ផ្ទះជួលលេខ៥២៧ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំ៣នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះទី១ ឈ្មោះ សេក ជីវ័ន្ដ ភេទប្រុស មុខរបរជាងពិដាន ស្នាក់កន្លែងកេីតហេតុខាងលេី មានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង
ទី២ឈ្មោះ វ៉ាន់ រីន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅកន្លែងកេីតហេតុខាងលេី និងទី៣ឈ្មោះ អ៊ឺម រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់កន្លែងកេីតហេតុខាងលេី ជាម្ចាស់បន្ទប់។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ជាមុខសញ្ញាចាស់ ក្រោយពេលមានការស្រាវជ្រាវទេីបកំណត់មុខសញ្ញាបាន និងឈានមកដល់ការឃាត់ជនសង្ស័យទាំង៣នាក់នៅទីតាំងខាងលើតែម្តង ក្រោយធ្វេីការឆែកឆេរនៅកន្លែងកេីតហេតុសមត្ថកិច្ចបានរកឃេីញថ្នាំញៀនចំនួន៥០កញ្ចប់តូច និងសម្ភារៈប្រើប្រាស់មួយចំនួន។

ក្រោយពេលធ្វើការឃាត់ខ្លួនសង្ស័យទាំង៣នាក់និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំចាត់ការតាមនិតិវិថីច្បាប់៕

 

បក្សីចាំក្រុង

ខ្មែរណូត

COMMENTS