ក្មេងសុំខ្មាស ! លោកតាម្នាក់វ័យដល់ទៅ១០២ឆ្នាំហើយ នៅតែបន្តខំរៀនភាសាមួយទោះបីមានការលំបាកខ្លាំងក៏ដោយ

ប្រទេសចិន ៖ វាមិនមានពាក្យថាហួសពេលទេសំរាប់អ្នកដែលចង់រៀនសូត្រនាពេលបច្ចុប្បន្ននេះ ពួកគេមានសិទ្ធគ្រប់គ្រាន់ក្នុងការក្រេបជញ្ជក់ចំណេះដឹងណាមួយដែលគេចង់។ ប្រភពព័ត៌មានចិនបានចុះផ្សាយព័ត៌មានគួរអោយភ្ញាក់ផ្អើលមួយ ដែលលោកតាម្នាក់មានវ័យដល់ទៅ១០២ឆ្នាំហើយ គាត់នៅតែខិតខំស្វែងយល់និងរៀនភាសាអង់គ្លេសទៀត។ តាមប្រភពបានប្រាប់អោយដឹងថាលោកតាវ័យ១០២​ឆ្នាំរូបនេះ រស់នៅក្នុងទីក្រុង Chongqing Municipality ភាគនារតីប្រទេសចិន។
 គាត់បានប្រាប់ថាគាត់មានទម្លាប់រៀនភាសាអង់គ្លេសនេះជាយូមកហើយ។ បើទោះជាឥឡូវគាត់មានការពិបាកក្នុងការមើលបន្តិចក៏ដោយ តែវាមិនមានជាបញ្ហាសំរាប់គាត់នោះទេ គាត់បានប្រើកែវពង្រីកសម្រាប់ពង្រីកមើលអក្សរទាំងនោះអោយច្បាស់ និងកត់ត្រាវាទាំងអស់ទុកក្នុងសៀវភៅ។ អ្វីដែលគួរអោយសរសើរនោះគឺគាត់ថែមទាំងបានយកអ្វីដែលគាត់ចេះទៅ បង្រៀនអ្នកជិតខាងរបស់គាត់ទៀត។ ​គាត់បានប្រាប់ថា គាត់រៀនភាសានេះដើម្បីតែលំហែចិត្តតែប៉ុណ្ណោះមិនមានអ្វីច្រើនជាងនេះនោះទេ៕

អត្ថបទ ៖ Mali
ប្រភព ៖ CHINA PLUS