យន្ដហោះមួយគ្រឿងបានពន្យាពេលហោះហើររាប់ម៉ោង បន្ទាប់ពីមានក្មេងស្រីម្នាក់បន្លំសំបុត្រយន្ដហោះ

ប្រទេសចិន៖ យន្ដហោះមួយគ្រឿងបានពន្យាការហោះហើរ បន្ទាប់ពីយន្ដហោះខាងលើមានក្មេងស្រីម្នាក់លួចបន្លំសំបុត្រយន្ដហោះ។ ករណីនេះកើតឡើងនៅក្នុងព្រលានយន្ដហោះក្នុងទីក្រុងប៉េកាំងប្រទេសចិន ដែលយន្ដហោះខាងលើនេះបានធ្វើការហោះហើរពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងស៊ាងហៃប្រទេសចិន។ យន្ដហោះខាងលើត្រូវបានពន្យារយៈពេលជាច្រើនម៉ោង បន្ទាប់ពីរកឃើញថាមានក្មេងស្រីម្នាក់ជិះយន្ដហោះដោយគ្មានសំបុត្រយន្ដហោះ។

អ្នកបំរើការនៅលើយន្ដហោះ Juneyao Airlines បានរកឃើញក្មេងស្រីម្នាក់ពុំមានសំបុត្រយន្ដហោះនៅពេលដែលឆែកសំបុត្រយន្ដហោះលើកចុងក្រោយ។ ក្មេងស្រីម្នាក់បានបន្លំចូលទៅក្នុងច្រករង់ចាំយន្ដហោះ ដោយការជួយពីអាណាព្យាបាលរបស់ក្មេងស្រីខាងលើ។ ភ្ញៀវជាច្រើនត្រូវពន្យាការហោះហើរ ខណៈដែលក្រុមគ្រួសារខាងលើត្រូវបានអាជ្ញាធរឃាត់ខ្លួន។ យន្ដហោះខាងលើត្រូវបានពន្យាការហោះហើរដល់ទៅ៥ម៉ោង។ តាមការធ្វើសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ Juneyao Airline បានអោយដឹងថា៖ ក្រុមគ្រួសារខាងលើមិនត្រូវបានខាងក្រុមហ៊ុនអាកាសចរណ៍ចោទប្រកាន់នោះទេ ដោយសារតែក្មេងស្រីខាងលើមានកម្ពស់ក្រោម ១.២ម៉ែត្រ ដូច្នោះរូបគេពុំចាប់បាច់ត្រូវការសំបុត្រយន្ដហោះទេ។

បុត្រ

ខ្មែរណូត

ប្រភព៖ Shanghaiist

COMMENTS