ទាំងនេះគឺជា Emoji ថ្មីៗ ស្អាតៗដែលនឹងចូលមកកាន់ iPhone, iPad, Mac និង Apple Watch ក្នុងឆ្នាំនេះ

ដើម្បីចូលរួមក្នុងកម្មវិធី World Emoji Day នាថ្ងៃទី17 ខែកក្កដា ក្រុមហ៊ុន Apple បាននាំយកមកជាមួយនូវ Emoji ថ្មីៗ ស្អាតៗ ប្លែកៗជាច្រើនមកកាន់ iPhone, iPad, iPod touch, Mac និង Apple Watch សម្រាប់អ្នកប្រើប្រាស់ក្នុងឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា Emoji ថ្មីៗទាំងនោះមានដូចជា ស្ត្រីម្នាក់ជាមួយនឹងកន្លែងបង់.ក បុរសដុះពុកមាត់ និងស្ត្រីបំបៅដោះកូនផងដែរ។ លើសពីនេះទៅទៀត Emoji ដែលបង្ហាញពីអាហារ សាំងវិច និងផ្លែឈើមួយចំនួនទៀតក៏ត្រូវបានដាក់បញ្ចូលក្នុងការអភិវឌ្ឍថ្មីនេះដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ រូបសត្វ និងរូបទេវកថាមួយចំនួនដូចជា T-Rex, zebra, zombie និង Elf ដែលមានសភាពកំប្លែងៗក៏មានដូចគ្នាដែរ ដែលជួយឲ្យការផ្ញើរសារមានសភាពរស់រវើកជាងមុន។

ដោយឡែក Emoji ទាំងនោះនឹងត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធដំណើរការ iOS, macOS និង watchos ក្នុងឆ្នាំនេះ។ មិនតែប៉ុណ្ណោះ Emoji ថ្មីៗទាំងនោះមានរហូតដល់ទៅ 56ដែលត្រូវបានបង្ហាញដោយ Unicode Consortium។

Fu

ខ្មែរណូត

ប្រភព៖ idownloadblog

COMMENTS