សុំស្នេហ៍តាមហ្វេសប៊ុក ហើយលួចថតវីដេអូអាសអាភាសរបស់ស្រីតាមរយៈវីដេអូខល ទុកគំរាមទារប្រាក់

ភ្នំពេញ៖ នារីម្នាក់បានមកដាក់ពាក្យបណ្តឹងសុំអោយសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ខ្លួនបិសាចតណ្ហាម្នាក់ ដែលតែងតែសុំស្នេហ៍នារីៗតាម facebook ហើយដុតបញ្ឆេះតណ្ហាអោយឡើងកម្តៅ និងសម្រេចតណ្ហារៀងខ្លួនតាមរយៈវីដេអូខល ដោយបិសាចតណ្ហាខាងលើមានឈ្មោះ យ៉ែម ប្រុស បានត្រៀមទូរស័ព្ទមួយគ្រឿងទៀតសម្រាប់ថតរាល់សកម្មភាពទាំងនោះទុកសម្រាប់គម្រាមទារប្រាក់ពីជនរងគ្រោះ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ រយៈពេល៤យប់៥ថ្ងៃ សមត្ថកិច្ចបានសម្រេចប្រតិបត្តិការរារាំងការបង្ហោះរូបអាក្រាតកាយ និងវីដេអូរបស់ជនរងគ្រោះបានសម្រេចនិងធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាទណ្ឌិតជាប់ឃុំនៅពន្ធនាគារខេត្តព្រៃវែង ជាប់ឃុំពីបទប្លន់នៅខេត្តកំពតចំនួន៧លើក និងនៅខេត្តតាកែវ១លើក។ តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានប្រាប់អោយដឹងថា នៅក្នុងពន្ធនាគារខេត្តព្រៃវែង ពេលចេញមកក្រៅបន្ទប់ឃុំឃាំងខ្លួនអាចលេងទូរស័ព្ទ និងកុំព្យូទ័របាន ដោយមានការអនុញ្ញាតពីលោក អ៊ុំ រ៉ាយឿង អនុប្រធានពន្ធនាគារខេត្តព្រៃវែង ព្រោះខ្លួនធ្លាប់បានទិញសម្ភារៈប្រើប្រាស់មួយចំនួនជូនគាត់។ ជនសង្ស័យខាងលើប្រើប្រាស់ទូរស័ព្ទដៃ៣គ្រឿងគឺ Samsung Note5, Samsung Note3 និង Nokia និងកុំព្យូរត័រយួរដៃមួយគ្រឿង។ ក្នុងនោះដែរគេប្រើប្រាស់លេខទូរស័ព្ទ៤ខ្សែមានដូចជា៖ ទី1. 0968 919 254, ទី2. 017 770 773, ទី3. 090 333 833, និងទី៤. 0964 444 071

និងគណនីហ្វេសប៊ុកចំនួន៥៖ ទី1. Pros Na ទី2.Bong Rin ទី3. Sothea Ra ទី4. បឺតភាកូនម៉ាក់មុំ និងទី5.Chang Chang

ជនសង្ស័យបានបន្តថា ខ្លួនបានឲ្យស្រ្តីរងគ្រោះផ្ញើលុយចំនួន ៥០០ ដុល្លារ  និងក្រោយមកក៏បានទារចំនួន ៥០០០ ដុល្លារបន្ថែមទៀត ប៉ុន្តែស្រ្តីរងគ្រោះបានផ្ញើត្រឹមតែ ២០ ដុល្លារ តែប៉ុណ្ណោះ ជនសង្ស័យក៏បានគំរាមថាបើសិនជាមិនបានប្រគល់ប្រាក់ចំនួន ២០០០ ដុល្លារ តាមដែលថ្ងៃបានកំណត់នោះទេខ្លួននឹងបង្ហោះរូបអាក្រាតកាយនៅលើ Facebook ។ គួរបញ្ជាក់ផងដែលថានៅក្នុងឡេបថបរបស់ជនសង្ស័យមានវីដេអូអាក្រាតកាយរបស់នារីជនរងគ្រោះមិនក្រោម ចំនួន៥-៦នាក់ នោះទេ ៕

COMMENTS