សត្វពស់ កន្លាត កណ្ដុររត់លើអេក្រង់ទូរស័ព្ទកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយនេះគឺជារបៀបតំឡើងវា

នាពេលថ្មីៗនេះ នៅលើបណ្ដាញសង្គម Facebook យើងសង្កេតឃើញមានការ share ជាច្រើនទាក់ទងទៅនឹងវីដេអូដែលមានសត្វពស់ កណ្ដុរ កន្លាតជាដើមរត់ពេញផ្ទៃអេក្រង់ទូរស័ព្ទដែលធ្វើឲ្យមានភាពភ្ញាក់ផ្អើល និងជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយផងដែរ។ ដោយឡែក ការ share ក្នុងវីដេអូនោះគឺតម្រូវឲ្យលោកអ្នកដាក់ Hostage ថា  #ran #chuot #guan # ដើម្បីទទួលបានសត្វទាំងនោះរត់ ប៉ុន្ដែវាមិនមែនជាការពិតឡើយ។ ហើយខាងក្រោមនេះគឺជាវិធី។

ដំបូងឡើយ សូមចូលទៅកាន់ Play Store នៃស្មាតហ្វូនអ្នក រួចចុចលើ តំណរភ្ជាប់មួយនេះ។ បន្ទាប់មកដំឡើងកម្មវិធីមួយនោះ រួចបើកវាឡើង។ បន្ទាប់មកទៀតចុចលើពាក្យថា Show Snake នោះសត្វពោះនឹងចេញមករត់ពេញអេក្រង់របស់អ្នកជាមិនខាន។ ប្រសិនបើអ្នកចង់បិទកុំឲ្យសត្វពោះនោះរត់នៅលើអេក្រង់ទៀត គឺគ្រាន់តែអូសផ្ទាំង Notification មករួចចុចលើពាក្យថា Tap here to remove Snake ជាការស្រេច។

មិនមែនមានតែសត្វពោះមួយទេដែលអាចតំឡើងវាឲ្យរត់លើអេក្រង់ស្មាតហ្វូនរបស់អ្នកបាន ពោលគឺនៅមានសត្វជាច្រើនទៀតដែលអ្នកអាចទាញយកបានតាមរយៈ Play Store ដដែល។

បញ្ជាក់៖​ កម្មវិធីនេះគឺដំណើរការសម្រាប់តែស្មាតហ្វូន Android ប៉ុណ្ណោះ។

Fu

ខ្មែរណូត

COMMENTS