ដើម្បីម្ដាយ បុរសម្នាក់សុខចិត្តតុបតែងខ្លួនជាមនុស្សស្រីអស់រយៈពេល២០ឆ្នាំ

ប្រទេសចិន៖ វីដេអូមួយធ្វើអោយមហាជនជាច្រើនសម្ដែងការកោតសរសើរនិងគោរពយ៉ាងខ្លាំងទៅលើបុរសម្នាក់ ដោយរូបគេបានស្ម័គ្រពាក់សំលៀកបំពាក់ប្រពៃណីតុបតែងខ្លួនជាស្រីជាង២ទសវត្ស ហើយឌុបម្ដាយគាត់ដើរលេងកំសាន្ដដើម្បីអោយគាត់បំបាត់រឿងទុក្ខព្រួយនៅក្នុងចិត្ត។ គាត់បានសម្រេចចិត្តតុបតែងខ្លួនជាស្រីដើម្បីអោយម្ដាយរបស់គាត់សប្បាយចិត្ត។ មូលហេតុដែលគាត់សម្រេចចិត្តតែងខ្លួនជាស្រីនេះដោយសារតែ ម្ដាយរបស់គាត់តែងតែពិបាកចិត្តក្រោយពេលបងស្រីរបស់គាត់បានស្លាប់ដោយសារតែជំងឺផ្លូវចិត្ត។

កូនកតញ្ញូនោះបានប្រាប់ទៅសារពត៌មាន BBC ថា៖ នៅពេលដែលគាត់តែងខ្លួនជាមនុស្សស្រី ម្ដាយរបស់គាត់សប្បាយចិត្តហើយមានអារម្មណ៍ថាបុរសជាកូនរូបនេះគឺជាកូនស្រីរបស់គាត់។ បុរសនោះបាននិយាយថា៖ ម្ដាយរបស់គាត់សប្បាយចិត្ត ដូច្នោះទើបគាត់សុខចិត្តតែងខ្លួនជាស្រីនេះអស់រយៈពេល២០ឆ្នាំ។ តាំងតែពីពេលបងស្រីគាត់ស្លាប់ទៅ គាត់សឹងតែកែប្រែអតិចរិតរបស់គាត់ទៅជាស្រីទៅហើយ។ រយៈពេល២០ឆ្នាំនេះ គាត់មិនដែលមានសំលៀកបំពាក់មនុស្សប្រុសទេ។

បុត្រ

ប្រភព៖ TheSun

COMMENTS