ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនផលិតស្មាតហ្វូនប្រណិត Vertu កំពុងចែកលុយគ្នា រួចដើរផ្លូវរៀងខ្លួនហើយ

នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនប្រណិត Vertu បានប្រកាសថា ខ្លួនកំពុងស្ថិក្រោមភាពតានតឹង រឺអាចនិយាយបានថាប្រឈមនឹងភាពក្ស័យធនហើយ។ ដោយឡែក ក្រុមហ៊ុននេះគឺដំបូងឡើយជារបស់ក្រុមហ៊ុន Nokia ទេកាលពីឆ្នាំ1998 ប៉ុន្ដែក្រោយមក Vertu ត្រូវបានគ្រប់គ្រងដោយលោក Hakan Uzan ក្នុងតម្លៃ 50លានផោន។

គួរបញ្ជាក់ផងដែរថា Vertu គឺជាក្រុមហ៊ុនដែលផលិតតែស្មាតហ្វូនប្រណិតប៉ុណ្ណោះ ជាមួយនឹងតម្លៃថ្លៃកប់គឺរហូតដល់ទៅ £11,000 និងមានម៉ូដែលខ្លះទៀតមានតម្លៃរហូតដល់ទៅ £39,000ឯណោះ។ ស្របពេលជាមួយនឹងបញ្ហាទីផ្សារកើតឡើង ក្រុមហ៊ុនអាចនឹងបញ្ឈប់បុគ្គលិកខ្លួនរហូតដល់ទៅ 200នាក់ដើម្បីកាត់បន្ថយការចំណាយ។ មិនតែប៉ុណ្ណោះក្រុមហ៊ុននេះដដែលបាននឹងកំពុងជំពាក់ធនាគាររហូតដល់ទៅ 128លានផោនឯណោះ។

យើងសូមធ្វើការបញ្ជាក់ឡើងវិញថា រាល់ស្មាតហ្វូនដែលផលិតឡើងដោយក្រុមហ៊ុននេះគឺសុទ្ធសឹងតែស្រោបដោយលោហធាតុ និងត្បូងដ៏មានតម្លៃ។ ប៉ុន្ដែសម្រាប់មុខងាររបស់វាវិញគឺនៅខ្វះខាតនៅឡើយ បើប្រៀបធៀបទៅនឹងស្មាតហ្វូនរបស់ក្រុមហ៊ុន Apple និង Samsung។

Fu

ខ្មែរណូត

ប្រភព៖ geeky-gadgets

COMMENTS