អ្នករាយការណ៍សារពត៌មាន ABC បានសុំមិត្តប្រុសរបស់គេរៀបការនៅមុខអាគារ Eiffel Tower

ទីក្រុងប៉ារីស៖ អ្នករាយការណ៍សារពត៌មាន ABC ម្នាក់បានសុំមិត្តប្រុសរបស់ខ្លួនរៀបការនៅមុខ Eiffel Tower ប្រទេសបារាំង។ អ្នករាយការណ៍សារពត៌មាន ABC ខាងលើមានឈ្មោះ Benitez អាយុ២៩ឆ្នាំ បានសុំមិត្តប្រុសរបស់គេ Tommy DiDario អាយុ២៩ឆ្នាំដូចគ្នា ពួកគេទាំងពីរបានស្ម័គ្រចិត្តស្រឡាញ់បុរសភេទដូចគ្នានេះជាយូរមកហើយ។ Benitez បានសុំមិត្តប្រុសរបស់គេរៀបការកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។

រូបថតលត់ជង្គង់សុំរៀបការរបស់លោក Benitez នេះត្រូវបានថតដោយក្រុមអ្នកថតរូប Paris Photographer Pierre Torset។ ពេលនេះក្ដីស្រមៃរបស់ពួកគេទាំងពីរនាក់បានក្លាយជាការពិត។ លោក Benitez គឺជាអ្នករាយការណ៍សារពត៌មាន ABC ដ៏ចំណានម្នាក់ ចំណែកឯអនាគតប្ដីរបស់គេគឺជាតារាសម្ដែងមួយរូប។ រូបភាពស្និទស្នាលជាច្រើនរបស់គូស្នេហ៍ទាំងពីរនេះ ត្រូវបានពួកគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Instagram ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមនេះ។

បុត្រ

ខ្មែរណូត

ប្រភព៖ Dailymail

COMMENTS