សាហាវណាស់! មិនដឹងគុំតាំងពីពេលណា ស្ទុះមកចាក់មួយកាំបិតចំភ្នែក ហើយរត់បាត់

សៀមរាប៖ យុវជនម្នាក់ត្រូវបានដឹកមកសង្គ្រោះនៅកាន់ទីក្រុងភ្នំពេញភ្លាមៗ ក្រោយយុវជនរូបនោះត្រូវបានជនដៃដល់ចាក់មួយកាំបិតចាំភ្នែក បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ាយ ចិន ភេទប្រុស អាយុ ២១ឆ្នាំមកពី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវជនល្មើសចាក់មួយកាំបិតក្រោមភ្នែកខាងស្ដាំបានបញ្ជូនមកព្យាបាល នៅផ្នែកសង្គ្រោះបន្ទាន់នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានដើរលេងជាមួយមិត្តភក្តិរបស់គាត់ក្នុងភូមិជាមួយគ្នាស្រាប់តែជនដៃដល់មានគំនុំជាមួយមិត្តគាត់ក៏ចូលទៅវ៉ៃក្រុមរបស់គាត់រួមទាំងគាត់ផងដែរ ហើយក៏ត្រូវគេចាក់គាត់តែម្តង។

បើយោងតាមការឲ្យដឹងពីទំព័រមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានជួយសង្គ្រោះវះកាត់យកកាំបិតចេញនោះចេញ ដោយជោគជ័យ និងមានអាការៈធូស្រាលកំពុងធ្វើដំណើរទៅស្រុកកំណើតវិញហើយ។ ក្រុមគ្រួសារអ្នកជម្ងឺបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ ថែទាំ និងព្យាបាលគាត់រហូតជាសះស្បើយ ។ ទូរស័ព្ទទំនាក់ទំនងអ្នកជម្ងឺ ០៨៨ ២៦៨ ១៩៣២

សេម
ខ្មែរណូត
ប្រភព៖ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត 

COMMENTS