មិនយូរទៀតទេ យើងទាំងអស់គ្នានឹងបានប្រើប្រាស់ល្បឿនអ៊ីថឺណេត 5Gជាមិនខាន

បច្ចេកវិទ្យាជំនាន់ទី5 នៃបណ្តាញទូរស័ព្ទចល័ត រឺគេស្គាល់ថា 5G គឺមានសមត្ថភាព និងដំណើរការបានល្អជាងគេ ពោលគឺល្អជាង 4G Standard ទៅទៀត។ ដោយសារតែសក្តានុពលនៃការប្រើប្រាស់បច្ចេកវិទ្យាត្រូវបានអភិវឌ្ឍន៍ឡើង និងតម្រូវការនៃបច្ចេកវិទ្យាថ្មីដូចជាអ៊ីនថឺណេតជាដើម ក្រុមហ៊ុនមួយចំនួន និងរាជរដ្ឋាភិបាលនៃប្រទេសមួយចំនួនផងដែរបាននឹងពួតគ្នានៅជុំវិញពិភពលោក ដើម្បីបន្ថែមការវិនិយោគលើការអភិវឌ្ឍនេះ។

ឧទាហរណ៍ ប្រទេសជប៉ុន និងទីក្រុងឡុងដ៍គឺមានគម្រោងរួចជាសម្រេចក្នុងការដាក់ដំណើរការប្រព័ន្ធ 5G ឲ្យបានក្នុងឆ្នាំ2020។ ស្របពេលជាមួយនឹងតម្រូវការនៃការកំសាន្តតាមរយៈប្រព័ន្ធអ៊ីនថឺណេតច្រើន អ្នកស្រាវជ្រាវរបស់ចក្រភពអង់គ្លេសបានរកឃើញនូវបណ្ដាញឥតខ្សែ ដែលអាចរត់បានក្នុងល្បឿនរហូតដល់ទៅ 1Tbps ដោយការប្រើប្រាស់ប្រព័ន្ធ 5G នេះកាលពីឆ្នាំ2015។ ប៉ុន្ដែ ព្រោះតែប្រព័ន្ធ 5G កំពុងស្ថិតក្រោមការអភិវឌ្ឍ ដូចនេះសម្រាប់ការដាក់ឲ្យប្រើប្រាស់គឺតម្រូវឲ្យមានការពិភាក្សាសិន។ មិនតែប៉ុណ្ណោះ នេះក៏អាចក្លាយទៅជាប្រធានបទក្នុងសប្ដាហ៍នេះសម្រាប់កម្មវិធីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រៅផ្លូវការសហភាពអឺរ៉ុប ដែលនឹងចាប់ផ្ដើមធ្វើឡើងនាថ្ងៃទី18 ខែកក្កដា ខាងមុខនេះ។

Fu

ខ្មែរណូត

ប្រភព៖ neowin

COMMENTS