ជួបប្រទះហេតុការណ៏ដដែលៗរៀងរាល់ម៉ោង “2:22” ចង់ដឹងអត់ថាមានរឿងរន្ធត់បែបអ្វីខ្លះកុំភ្លេចមកទស្សនាគ្រប់រោងភាពយន្តកំពុងចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ (មានវីដេអូ)

ជីវិតមនុស្សម្នាក់ត្រូវជួបគ្រោះ ពេលលំនាំប្រផ្នូលហេតុការណ៍ដ៏អាក្រក់កើតឡើងម្តងហើយម្តងទៀត នៅចំពេលតែមួយ រៀងរាល់ថ្ងៃ ហើយចប់នៅត្រឹមម៉ោង 2:22 ថ្ងៃ គត់។ភាពយន្ត “2: 22” ដែលដឹកនាំដោយផលិករភាពយន្តលោក Paul Currie (ដឹកនាំរឿង “One Perfect Day”) ដែលនិយាយពីវិទ្យាសាស្រ្ត ពោលគឺផ្តោតលើ ពេលវេលា តែម្តង។ តួកុនលោក Michiel Huisman (លេចមុខក្នុងរឿង “The Invitation”) សម្តែងជាតួអង្គឈ្មោះ Dylan Branson គឺជាបុរសម្នាក់ ដែលជាប់ក្នុងពេលវេលាមួយ ដែលធ្វើឲ្យគាត់ ជួបនឹងហេតុការណ៍ដដែលៗ ជារៀងរាល់ថ្ងៃ ពោលគឺនៅម៉ោង 2: 22 រសៀលតែម្តង។ តារាសម្តែងស្រី Teresa Palmer (តួស្រីក្នុងរឿង “Lights Out”) ដើរតួជា Sarah ដែលជានារីដ៏ស្រស់ស្អាតម្នាក់ ប៉ុន្តែជួបរឿងដូចគ្នា ទៅនឹង Dylan ដែរ ហើយជីវិតនាងកំពុងស្ថិតក្នុងរគ្រោះថ្នាក់ ដោយសារហេតុការណ៍ដ៏ចម្លែកនេះដែរ។ ដោយចង់ឲ្យស្រីស្អាត Sarah មានសុវត្ថិភាព វីរបុរស Dylan ត្រូវធ្វើយ៉ាងណា ដើម្បីបញ្ឈប់អភូតហេតុនេះឲ្យបាន។ “2: 22” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តភាពយន្តតទៅហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

COMMENTS