ខាប់ដូចទឹកគ្រឿង! ប្រជាជនចិនរាប់ពាន់នាក់សម្រុកចូលក្នុងអាងហែលទឹកមួយ ខណៈសីតុណ្ហភាពកើតដល់៥០សង្សា

ចិន៖ ប្រជាជនចិនរាប់ពាន់នាក់បានសម្រុកនាំគ្នាទៅហែលក្នុងទឹកអាងមួយ ខណៈដែលសីតុណ្ហភាពកើតឡើងខ្ពស់ដល់៥០ អង្សា។ ដោយសារតែចំនួនមនុស្សដ៏ច្រើនបានសម្រុកទៅហែលទឹកក្នុងអាងតែមួយនោះ វាបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមចិន។ តាមពិតទៅអ្នកទេសចរណ៍ទាំងអស់នោះមិនអាចហែលទឹកបាននោះទេ ព្រោះថាមានមនុស្សច្រើនពេញអាង ហើយពួកគេគ្រាន់តែបានត្រាំខ្លួននៅក្នុងទឹកអាំងតែប៉ុណ្ណោះ។

អ្នកទេសចរណ៍ទាំងនោះបានយកពោងម្នាក់ៗមួយចម្រុះពណ៌គ្នាដែលមើលទៅធ្វើរូបភាពនេះកាន់តែមានភាពទាក់ទាញ។ សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងឧទ្យានកំសាន្តមួយកន្លែងស្ថិតនៅក្នុងក្រុង Nanchang ខេត្ត Jiangxi ភាគខាងកើតប្រទេសចិន។ អ្នកគ្រប់គ្រងនៅក្នុងឧទ្យានកំសាន្តបានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះបានបង្កឲ្យមានភាពរញ៉េរញៃ និងវិកវរយ៉ាងខ្លាំង សម្រាប់ក្រុមការងាររបស់លោក និងឧទ្យានកំសាន្តទាំងមូលតែម្តង៕

ភក្តី

ប្រភព៖ thesun

 

COMMENTS