ធ្លាក់ភ្លៀងមធ្យម ងំធ្លាក់ដុំទឹកកកធំៗទៀត បំផ្លាញទ្រព្យសម្បត្តិ និងសម្លាប់សត្វមិនចេះតិច

អេស្ប៉ាញ៖ ភ្លៀងធ្លាក់អមជាមួយនឹងដុំទឹកកកធំៗបានកំពុងតែបង្កជាបញ្ហាធំមួយនៅក្នុងប្រភេទអេស្ប៉ាញ។ គ្រោះធម្មជាតិដ៏ចម្លែក នេះកំពុងតែវាយប្រហារនៅតំបន់ភាគខាងជើងប្រទេសអេស្ប៉ាញ។ បើតាមរូបភាពដែលគេទទួលបាន ដុំទឹកកកនោះធំៗដូចដុំទឹកអនាម័យសម្រាប់ដាក់ទឹកញ៉ាំអីចឹងដែរ។ គ្រោះធម្មតជាតិដ៏កម្រនេះបានធ្វើអោយរថន្តជាច្រើនគ្រឿង ដែលចតចោលក្រោមទឹកភ្លៀងទទួលរងនូវការខូចខាតបែកកញ្ចក់ និងកំពិតផ្នែកខាងក្រៅផងដែរ។

ជាងនេះទៅទៀត សត្វមួយចំនួនបានស្លាប់បាត់បង់ជីវិតទៀតផង។ ចំពោះមនុស្សវិញមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា បានទទួលរងគ្រោះថ្នាក់ពីគ្រោះធម្មជាតិនេះទេ។ យ៉ាងណាក្តីរដ្ឋាភិបាលបានបំពាវនាវឲ្យប្រជានជនទាំងអស់បង្កើនការ ប្រុងប្រយ័ត្នពេលចេញក្រៅម្តងៗ និងបញ្ជាឲ្យក្រុមការងារសង្រ្គោះបន្ទាន់ត្រៀមខ្លួនគ្រប់ពេលដើម្បីធ្វើការងារ ក្នុងករណីមានគ្រោះថ្នាក់ណាមួយកើតឡើងដោយយថាហេតុ៕

ភក្តី

ប្រភព៖ thesun

COMMENTS