មើលស្នាមលើបាតដៃអ្នក ហើយអានអត្ថន័យរបស់វាក្នុងអត្ថបទនេះ

បើយើងពិនិត្យលើបាតដៃរបស់ម្នាក់ៗឲ្យបានច្បាស់ យើងនឹងបានឃើញស្នាមផ្សេងៗជាច្រើនដូចជា ស្នាមដូចរូបផ្កាយ ដូចពេជ្រ ឬដូចត្រីកោណជាដើម។ ហើយបើតាមអ្នកជំនាញបានឲ្យដឹងថា ស្នាមទាំងនេះមានអត្ថន័យផ្សេងៗគ្នាដូចជា៖

១. ស្នាមត្រីកោណ៖ ជាមនុស្សដែលមានទេព្យកោសលពិសេសអ្វីមួយពីធម្មជាតិ។ បើសិនមានស្នាមត្រីកោណច្រើន(តូចឬធំក្តី)មានន័យថាលោកអ្នកមានទេព្យកោសលពិសេសច្រើនដែរ។

២. ស្នាមដូចផ្កាយ៖ ជាមនុស្សដែលមានជំនាញ ឬសមត្ថភាពក្នុងការប្រកបការងារអស្ចារ្យមួយខុសពីអ្នកដទៃ។ បើមានស្នាមនេះនៅក្រោមដៃចង្អុលគឺជាមនុស្សដែលមានសមត្ថភាពខួរក្បាលខ្ពស់ដូចជាអ្នកវិទ្យសាស្ត្រ ឬអ្នកទស្សនៈវិទូជាដើម។

៣. ស្នាមដូចពេជ្រ៖ ជាមនុស្សដែលចូលចិត្តការផ្សងព្រេង ចូលចិត្តធ្វើអ្វីដែលមិនធ្លាប់បានធ្វើពីមុនមក ចូលចិត្តរាប់អានមនុស្សដែលមិនធ្លាប់ស្គាល់ពីមុនមក និងចូលចិត្តស្វែងយល់អ្វីដែលថ្មី។

៤. ស្នាមដូចសត្វត្រី៖ ជាមនុស្សដែលមានទំនោរទៅរកសាសនាណាមួយយ៉ាងជ្រាលជ្រៅបំផុត។

៥. ស្នាមរាងដូចលោកខែ៖ ជាមនុស្សរឹងមាំដែលអាចសម្រេចផែនការជីវិតក្នុងថ្ងៃអនាគត់បានយ៉ាងមានប្រសិទ្ធភាព។

៦. ស្នាមដូចស្នមុខបី៖ ជាមនុស្សដែលអាចការពារខ្លួនពីបញ្ហាផ្សេងៗ(ទាំងផ្លូវកាយនិងផ្លូវចិត្ត)បានយ៉ាងល្អ។ ដូចនេះមិនសូវមានអ្វីធ្វើឲ្យមនុស្សប្រភេទនេះឈឺចាប់បាននោះទេ។

៧. ស្នាមខ្វែង៖ ជាមនុស្សដែលមានការជំរុញទឹកចិត្តខ្ពស់ និងចូលចិត្តបង្ហាញចំណេះដឹងដែលខ្លួនមានទៅកាន់អ្នកដទៃ៕

សេម
ខ្មែរណូត

COMMENTS