មិននឹកស្មានថា យ៉ែម សំអូន ធ្វើឲ្យ នៅ សូនីតា ស្រក់ទឹកភ្នែកបែបនេះសោះ!

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នេះជាថ្ងៃខួបកំណើតរបស់តារាសម្តែងកញ្ញា នៅ សូនីតា មានអ្នកគាំទ្រ និងមិត្តៗរបស់កញ្ញាជាច្រើនបានធ្វើការជូនពរ និងប្រារព្ធខួបកំណើតឲ្យ ។ ក្នុងនោះតារាសម្តែងលោក យ៉ែម សំអូន បានបង្ហោះសារយ៉ាងវែងអន្លាយកោតសរសើរ និងជូនពរថ្ងៃខួបកំណើតដល់កញ្ញា នៅ សូនីតា ធ្វើឲ្យកញ្ញាចង់ស្រក់ទឹកភ្នែកបន្ទាប់ពីអានចប់ ។ នៅក្នុងសារនោះលោក យ៉ែម សំអូនបានសរសេរថា៖ ពួកយើងបានប្រើរយះពេលពីរខែកន្លះ ដើម្បីថតខ្សែភាពយន្ត រួមគ្នា (រៃមាស) ដែលមានអនុស្សាវរីយ៍ជាច្រើន ទាំងលំបាក សប្បាយ ហើយត្រូវបានថតចប់ប្រកបដោយភាពជោគជយ័។
បងសូមសរសើនៅភាពអំណត់ និងការទទួលខុសត្រូវរបស់ប្អូន ហើយបើទោះបីជាមានរឿងរ៉ាវជាច្រើន ទាំងល្អនិងមិនល្អក៍ប្អូននៅតែរឹងបឹុង ជាពិសេសប្អូនជាមនុស្សចិត្តដូចបងច្រើន គឺនៅតែញញឹម ជាមួយមិត្ត និងមនុស្សជុំវិញខ្លួនដែលយើងដឹងហើយថាចាំតែបំផ្លាញយើងគ្រប់ពេលវេលាក៍ដោយ ក៍យើងនៅតែញញឹម នេះវាជាភាពជោគជយ័លាក់របស់ប្អូន។ ត្រៀមធ្វើដំណើឆ្ពោះទៅរកភាពជោគជយ័ទាំងអស់គ្នាណា (ខេមរះ&មាស) រីករាយថ្ងៃកំណើតប្អូនស្រី នៅសូនីតា បងសូមជូនពរឲ្យប្អូនមានសុខភាពល្អ ជីវិតជួបតែរឿងរ៉ាវល្អៗ និងទទួលបានការងារជោគជយ័ មានសេចក្ដីសុខ ជួបតែមនុស្សល្អៗ និងមានសុភមង្គលនៅក្នុងក្រុមគ្រួសារ ណា ប្អូន you are my the best team work  @Sonita Nov ។ ក្រោយពីលោក យែម សំអូន បានបង្ហោះសារជូនពរក្នុងថ្ងៃខួបកំណើតរួចមកកញ្ញា នៅ សូនីតា ក៏បានឆ្លើយតបទៅវិញថា ៖ អានហើយចង់ស្រក់ទឹកភ្នែក ។ គួរបញ្ជាក់ថាកញ្ញា នៅ សូនីតា បានចាប់ដៃគូជាមួយនឹងលោក យែម សំអូន ថតរឿងភាគថ្មីរបស់ផលិតកម្មថោនដែលមានចំណងជើងថា “រៃមាស” ហើយទើបតែបញ្ជប់នូវការថតនាពេលថ្មីៗនេះ ៕

 

COMMENTS