ដឹងអត់ថា Emoji របស់ Facebook មួយណាដែលទទួលបានការប្រើប្រាស់ច្រើនជាងគេលើពិភពលោក

ជាការពិតណាស់សម្រាប់គេហទំព័រ Facebook គឺមានការប្រើប្រាស់ Emoji ជាង 60លានដងជាងរៀងរាលថ្ងៃ ស្របពេលជាមួយនឹងកម្មវិធី Messenger ត្រូវបានប្រើប្រាស់រហូតដល់ទៅជាង 5ពាន់លានដងឯណោះ។ ដោយឡែក ពេលនេះក្រុមហ៊ុន Facebook បានបង្ហាញនូវ Emoji ដែលទទួលបានការចាប់អារម្មណ៍ក្នុងការប្រើប្រាស់ និងពេញនិយមខ្លាំងជាងគេនាបណ្ដារប្រទេសនីមួយៗក្នុងពិភពលោក។

សម្រាប់ Emoji ដែលទទួលបានការពេញនិយមខ្លាំងជាងគេនៅលើបណ្ដាញសង្គម Facebook នោះគឺ LOL ដែលមានភ្ជាប់មកជាមួយនឹងការសើចឡើងហូរទឹកភ្នែក បន្ទាប់មកទៀតគឺ Emoji រូបភ្នែកបេះដូង និង Emoji រូបថើបបិទភ្នែកម្ខាង។ នេះបើយោងតាមទិន្នន័យអ្នកប្រើប្រាស់លើពិភពលោក។

Fu

ខ្មែរណូត

ប្រភព៖ metro

COMMENTS