ក្រុមហ៊ុន Huawei បើកថ្នាក់បណ្តុះបណ្តាលវគ្គបង្រៀនថតរូបស្អាត ដល់អតិថិជនរបស់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុនស្មាតហ្វូនឈានលំដាប់ពិភពលោក Huawei បានបើកកម្មវិធី វគ្គបណ្តុះបណ្តាល គន្លឹះថតរូបស្អាត ដោយប្រើប្រាស់ស្មាតហ្វូន Huawei នៅហាងលក់នំបុ័ង Tous les Jours កាលពីរសៀលថ្ងៃទី ១៥ កក្កដា ឆ្នាំ២០១៧។ កម្មវិធី វគ្គបណ្តុះបណ្តាល គន្លឹះថតរូបស្អាត ដោយប្រើប្រាស់ស្មាតហ្វូន Huawei លើកនេះ គឺជាលើកទីប្រាំមួយហើយ ដែលបង្រៀនដោយ លោក Miller Snap ដែលជា ជាងថតរូបអាជីព និងជាល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ចំនួនអ្នកចូលរួមសិក្សាតាំងពីវគ្គ ១ ដល់ វគ្គ៦ សរុបជាង ១០០ នាក់ ទូទាំង៤ ខេត្តក្រុង ភ្នំពេញ សីហនុ សៀមរាប និង បាត់ដំបង ជាមួយនឹងវត្តមាន លោកគ្រូ ជាជាងថតរូបល្បីឈ្មោះប្រទេសកម្ពុជា និងសិង្ហបុរី គឺ លោក Hilarion Ignatius G ជនជាតិ សិង្ហបុរី ជាងថតរូបអាជីពប្រចាំទស្សនាវដ្តី Lady, លោក Miller Snap, លោក ឡាង សុលីណា និង លោក SJ Jack ជាងថតរូបអាជីពល្បីឈ្មោះប្រចាំប្រទេសកម្ពុជា។ ជាពិសេស ក៏មានការចូលពីតារាបង្ហាញម៉ូត ល្បី ឈ្មោះ ដូច កញ្ញា ហង្ស សូរីយ៉ាន់, កញ្ញា ភីយ៉ា វេកា និង កញ្ញា ចាន់ ផារុំ។

លោក អែម យុទ្ធូ បានឲ្យដឹងថា គោលបំណងនៃការបង្កើតថ្នាក់បង្រៀន ដល់អ្នកប្រើប្រាស់ ស្មាតហ្វូន Huawei គ្រប់ប្រភេទ ដោយសារ ចង់ផ្សាភ្ជាប់ទំនាក់ទំនង និងការយកចិត្តទុកដាក់ចំពោះអតិថិជន និងផ្តល់អត្ថប្រយោជន៍ច្រើនទ្វេដងដល់ពួកគាត់ ជាពិសេសផ្តល់គន្លឹះ និងជំនាញបន្ថែម ផ្នែកថតរូប ស្រស់ស្អាត និង បែបអាជីព សិល្បៈ ស៊ីវិល័យ ហាសក្លាស និង អេឡេហ្គេន។

លោក Miller Snap ដែលជា ជាងថតរូបអាជីព និងជាល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា

“ក្រៅពីចំណេញ បានកាដូច្រើនសន្ធឹកសន្ធាប់ពីការជាវស្មាតហ្វូន Huawei របស់យើង អតិថិជន អាចចំណេញចំណេះជំនាញថតរូបស្អាតបន្ថែមទៀត សម្រាប់ការប្រើការប្រចាំថ្ងៃ ឬកម្សាន្ត។ ជាពិសេស ពួកគាត់អាចមានឱកាសឈ្នះរង្វាន់ប្រចាំសប្តាហ៍យ៉ាងច្រើន ពីកម្មវិធីប្រកួតថតរូបរបស់ Huawei ឬការចាប់រង្វាន់ផ្តល់សំណាងផ្សេងទៀតផង។ អាស្រ័យហេតុនេះ សូមប្រញាប់រួសរាន់ឡើង ជាវស្មាតហ្វូន Huawei ឥឡូវនេះ ដើម្បីទទួលបាន កាដូ និងអត្ថប្រយោជន៍យ៉ាងច្រើនលើសពីការរំពឹងទុក”។

មានវត្តមាននៅក្នុងកម្មវិធី វគ្គបណ្តុះបណ្តាល គន្លឹះថតរូបស្អាតរបស់ ក្រុមហ៊ុន Huawei កញ្ញា សុផា ភារី ដែលជាអតិថិជនស្មាតហ្វូន Huawei P10 Plus បានឲ្យដឹងថា “ដំបូង ខ្ញុំមិនដឹងថាតើគួរប្រើប្រាស់ស្មាតហ្វូន ប្រភេទណាទេ ប៉ុន្តែ លឺគេល្បីល្បាញ និងផ្សព្វផ្សាយពីស្មាតហ្វូន ស៊េរីរបស់ Huawei P10 & P10 Plus ហើយចឹងក៏សាកជាវប្រើ។ ពេលជាវប្រើ ទើបដឹងថា ក្រុមហ៊ុន Huawei ពិតជាផ្តល់ច្រើនលើសពីការគិត។ ខ្ញុំស្រឡាញ់ស្មាតហ្វូន Huawei P10 Plus ខ្លាំងណាស់ ពីព្រោះវា អាចផ្តិតយករូបភាពបានស្រស់ស្អាត មិនចាញ់ កាមេរ៉ាអាជីពទេ”។

បច្ចុប្បន្ន ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំង រួមមាន Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេបប្លេត Huawei M3 (349$) និង ថេបប្លេត T1 7 អ៊ីញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីញ (99$, 1GB RAM / 8GB ROM)៕

ក្រុមហ៊ុនស្មាតហ្វូនឈានលំដាប់ពិភពលោក Huawei បានបើកកម្មវិធី វគ្គបណ្តុះបណ្តាល គន្លឹះថតរូបស្អាត
កម្មវិធី វគ្គបណ្តុះបណ្តាល គន្លឹះថតរូបស្អាត ដោយប្រើប្រាស់ស្មាតហ្វូន Huawei លើកនេះ គឺជាលើកទីប្រាំមួយហើយ
ចំនួនអ្នកចូលរួមសិក្សាតាំងពីវគ្គ ១ ដល់ វគ្គ៦ សរុបជាង ១០០ នាក់ ទូទាំង៤ ខេត្តក្រុង
ក្រុមហ៊ុន Huawei ចង់ផ្សាភ្ជាប់ទំនាក់ទំនង និងការយកចិត្តទុកដាក់ចំពោះអតិថិជន និងផ្តល់អត្ថប្រយោជន៍ច្រើនទ្វេដង
ខ្ញុំស្រឡាញ់ស្មាតហ្វូន Huawei P10 Plus ខ្លាំងណាស់ ពីព្រោះវា អាចផ្តិតយករូបភាពបានស្រស់ស្អាត មិនចាញ់ កាមេរ៉ាអាជីពទេ
ខ្ញុំស្រឡាញ់ស្មាតហ្វូន Huawei P10 Plus ខ្លាំងណាស់ ពីព្រោះវា អាចផ្តិតយករូបភាពបានស្រស់ស្អាត មិនចាញ់ កាមេរ៉ាអាជីពទេ
ខ្ញុំស្រឡាញ់ស្មាតហ្វូន Huawei P10 Plus ខ្លាំងណាស់ ពីព្រោះវា អាចផ្តិតយករូបភាពបានស្រស់ស្អាត មិនចាញ់ កាមេរ៉ាអាជីពទេ
ខ្ញុំស្រឡាញ់ស្មាតហ្វូន Huawei P10 Plus ខ្លាំងណាស់ ពីព្រោះវា អាចផ្តិតយករូបភាពបានស្រស់ស្អាត មិនចាញ់ កាមេរ៉ាអាជីពទេ

COMMENTS