ហួសចិត្ត! ពេលគេចូលមកអោបថើបសម្ងំឡើងស្ងៀម ដល់រួមភេទរួចរាល់អស់ហើយទើបដឹងថាមិនមែនជាប្តីរបស់ខ្លួន ផ្អើលឆោឡោប្តឹងសមត្ថកិច្ច

កំពង់ស្ពឺ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីបន្លំខ្លួនជាប្តីចូលទៅរួមភេទជាមួយជនរងគ្រោះដែលជាប្រពន្ធរបស់ពួកម៉ាករហូតបានសម្រេច ដោយជនរងគ្រោះគិតថាជាប្តីរបស់ខ្លួនទើបសម្ងំស្ងៀមបណ្តោយតាមគេរហូតរួចរាល់ទើបមានការសង្ស័យបង្ករអោយមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះរប់ជនរងគ្រោះស្ថិតក្នុងភូមិស្រែត្រពាំង ឃុំព្រៃក្មេងស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពពត៌មានបានអោយដឹងថា នៅយប់កើតហេតុប្តីរបស់ជនរងគ្រោះ និងជនសង្ស័យបាននាំគ្នាបណ្តើរឆ្កែម្នាក់មួយទៅជាមួយ ហើយនាងបានបើកភ្លើងដេកចាំនៅផ្ទះម្នាក់ឯង លុះយប់ជ្រៅបន្តិចនាងក៏បានឮសម្រឹបជើងមនុស្សដើរតែនាងមិនចាប់អារម្ណ៍ថាជាអ្នកនាដែរ ហើយភ្លើងស្រាប់តែងងឹតនិងមានមនុស្សមកបើកមុងចូលមកបបោសអង្អែលនាងទើបស្លុងអារម្មណ៍មិនបានគិតវែងឆ្ងាយព្រោះគិតថាជាប្តីរបស់ខ្លួន​ទើបឈានដល់ការរួមភេទរហូតបានសម្រេចតែម្តង ដោយមិននឹកស្មានថាជាពួកម៉ាករបស់ប្តីនោះទេ។ បន្ទាប់មកជនសង្ស័យក៏បានចុះពីលើគ្រែទៅបាត់ទើបប្តីរបស់នាងមកដល់តាមក្រោយប្រុងរួមភេទជាមួយនាង ទើបនាងសួរទៅប្តីថា អ្នកដេកជាមួយខ្ញុំមុននេះមិនមែនជាបងទេ? ប្តីបានឆ្លើយថា ទើបតែមកពីឆ្លុះសត្វមិនទាន់បានម្តងនោះទេ ទើបជានរងគ្រោះសង្ស័យថាអ្នកដែលរួមភេទជាមួយខ្លួនមុនហ្នឹងជាពួកម៉ាករបស់ប្តីខ្លួន ទើបឆោឡោទៅប្តឹងសមត្ថកិច្ចតែម្តង។ ជនសង្ស័យល្មោភកាមខាងលើមានឈ្មោះ ប៉ូ ណេ​ត ភេទ​ប្រុស ​អាយុ៣០ឆ្នាំ មុខរបរ​កសិករ​ មានទីលំនៅ​ភូមិ​ព្រៃ​ក្បុង ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ គឹម ឈូក ភេទស្រី អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា។

នៅចំពោះមុខសមត្ថកិច្ច បុរសកំហូចខាងលើបានសារភាពថា ខ្លួនមានចិត្តចង់រួមភេទជាមួយប្រពន្ធពួកម៉ាកយូរណាស់មកហើយ ហើយខ្លួនក៏បានរកគ្រប់វិធីដើម្បីត្រឡប់មកផ្ទះមុននិងបន្លំខ្លួនចូលរួមភេទជាមួយប្រពន្ធពួកម៉ាកតែមិនដែលបានសម្រេច ទើបតែលើកនេះមានឱកាស​ក៏បន្លំចូលក្នុងមុងរួមរ័ក្សជាមួយនាងបានសម្រេចតែម្តង។ បន្ទាប់ពីស្តាប់ចម្លើយសារភាពពីជនសង្ស័យ និងជនរងគ្រោះរួចមក សមត្ថកិច្ចបានកសាងសំនុំរឿងបញ្ជូនទៅកសារិយាល័យប្រឆាំងការជួញដូរដើម្បីចាត់ការតាមនីតិវិធី។

ក្នុងនោះដែរមានមតិពីប្រជាពរដ្ខមួយចំនួន បានសម្តែងនូវការហួសចិត្តថា មិនគួរណាស្ត្រីខាងលើបណ្តោយខ្លួនរួមរ័ក្សជាមួយពួកម៉ាករបស់ប្តីរហូតបានសម្រេចបែបនេះសោះ យ៉ាងហោចណាស់ក៏ចំណាំក្លិនខ្លួនរបស់ប្តីខ្លួនដែរ។ ដោយឡែកស្ត្រីចំណាស់ម្នាក់បានលើឡើងដែរថា ជនសង្ស័យនិងជនរងគ្រោះមានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយទោះជាមានប្តីមានប្រពន្ធរៀងខ្លួនក៏ដោយ៕

 

COMMENTS