កម្មវីធីចាប់រង្វាន់អាហារូបករណ៍ថ្នំាដុសធ្មេញ ​Colgate ឆ្នាំ២០១៧ លើកទី១នៅផ្សារបឹងឈូកទីរួមខេត្តបាត់ដំបង

ក្រុមហ៊ុន Colgate បានត្រឡប់មកវិញជាមួយនិងយុទ្ធនាការអាហារូបករណ៍ថ្នាក់ជាតិរបស់ខ្លួនជាថ្មី ម្តងទៀតក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៧។ យុទ្ធនាការណ៍នេះផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ជាពិសេស មាតាបិតាដែលធ្លាប់តែ បារម្ភណ៍​ពីការ​សិក្សា​របស់​កូនៗ និងសិស្សានុសិស្សដែលកំពុងតែ​បារម្ភណ៍ពីការសិក្សា របស់ខ្លួន ឥឡូវនេះអតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍ ដែលមានតម្លៃសរុប ២៤០លានរៀល។ គោលបំណងរបស់ក្រុមហ៊ុន Colgate នៅក្នុងយុទ្ធនាការនេះ គឺដើម្បីផ្តល់​នូវ​ឱកាស​ដល់ កុមារកម្ពុជា​ ឲ្យមានការអប់រំកាន់តែប្រសើរ និងមានអនាគតរុងរឿង​។

ជាមួយនឹងឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍នេះ ​ក្រុមហ៊ុន Colgate មានគោលបំណងលើកទឹកចិត្តដល់ក្រុមគ្រួសារអ្នកឈ្នះរង្វាន់ដើម្បីធ្វើការចំណាយទៅលើការសិក្សា សម្ភារ:សិក្សា ​ឬ ជំនាញផ្សេងៗ សម្រាប់កូនៗដែលកំពុងត្រូវការចំណេះដឹងជាចាំបាច់។ កម្មវីធីអាហារូបករណ៍នេះចាប់ផ្តើមពី ថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៧ ដែលមានរង្វាន់សរុបចំនួន ១១១ រង្វាន់។​​

កាលពីរសៀលថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុន  Colgate បានរៀបចំកម្មវិធីចាប់រង្វាន់ អាហារូបករណ៍លើកទី១របស់ខ្លួន នៅបរិវេណផ្សារបឹងឈូក ស្ថិតក្នុងទីរួមខេត្តបាត់ដំបង និងបានរកឃើញ អ្នកឈ្នះរង្វាន់ចំនួន ៣៧រូប រួចមកហើយ។ ​នៅក្នុងកម្មវីធីនេះ ក៏មានកម្មវិធីលែងល្បែងកំសាន្តសប្បាយៗ ដើម្បីឈ្នះកាដូរអនុស្សាវរីយ​ជាច្រើន ​និងការលក់ជូនពិសេសដល់អតិថិជនផងដែរ​។

សូមកុំអោយឱកាស​ឈ្នះរង្វាន់នេះ រំលងអោយសោះ! ​​រង្វាន់អាហារូបករណ៍៧៤រង្វាន់ផ្សេងទៀត កំពុង រងចំាអ្នក ដូច្នេះប្រញាប់ឡើង! ការចាប់រង្វាន់អាហារូបករណ៍លើកទី២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥  ខែសីហាឆ្នាំ ២០១៧ នៅផ្សារលើ ខេត្តសៀមរាប និង ការចាប់រង្វាន់លើកចុងក្រោយនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងកោះពេជ្រ រាជធានីភ្នំពេញ។ លោកអ្នកអាចចូលរួមក្នុង កម្មវិធីនេះបាន​ដោយគ្រាន់តែ សរសេរឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន លើសំបកប្រអប់ថ្នាំដុសធ្មេញ Colgate​ ឬ សំបកច្រាស ដុសធ្មេញ Colgate គ្រប់ប្រភេទ រួចយកទៅដាក់ក្នុងធុងឆ្នោតដែលនៅជិតអ្នក ។​​ សម្រាប់ព័ត៌មាន​បន្ថែម សូមមើលលើ ប្រអប់ថ្នាំដុសធ្មេញ Colgate​  ឬទំនាក់​ទំនង់​ទៅលេខ 017 891 000។

ក្រុមហ៊ុន Colgate សន្យានឹងបន្តផ្តល់យុទ្ធនាការអាហារូបករណ៍នេះជារៀងរាល់ឆ្នាំ ដើម្បីផ្តល់នូវ ឱកាសដល់កុមារកម្ពុជា ឲ្យមានការអប់រំកាន់តែប្រសើរនិងមានអនាគតរុងរឿង។​

Colgate ថ្នាំដុសធ្មេញលេខ​​1 ណែនាំដោយទន្តពេទ្យ!

COMMENTS