ស្រលាញ់គ្នារាប់ឆ្នាំ បានខ្លួនបានប្រាណច្រើនលើកច្រើនសាទៀត ដល់ឮថាខាងស្រីមានកូន ខាងប្រុសបោះពាក្យថា “បើកូនមានផ្ទៃពោះម្តេចមិនយកចេញ​ បើខ្ញុំរត់ធ្វើអីខ្ញុំ”

កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ដោយជនរងគ្រោះនិងជនសង្ស័យមានទំនាក់ទំនងស្រលាញ់គ្នា២ឆ្នាំមកហើយ និងបានរួមខ្លួនបានប្រាណគ្នាជាច្រើនលើច្រើនសាររហូតដល់ខាងស្រីមានផ្ទៃពោះ៥ខែ​ តែខាងប្រុសមិនព្រមសែនព្រេនទើបឪពុកម្តាយខាងស្រីប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនតែម្តង ដោយការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

ប្រភពពត៌មានបានអោយដឹងថា ជនរងគ្រោះនិងជនសង្ស័យមានទំនាក់ទំនងស្នេហាគ្នា២ឆ្នាំមកហើយ ដោយបានខ្លួនបានប្រាណគ្នាជាច្រើនលើកច្រើនសារ ដោយទំនាក់ទំនងស្នេហានេះឪពុកម្តាយបានដឹងឮទាំងសង្ខាង រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះឪពុកម្តាយខាងស្រីបានដឹងថាកូនស្រីខ្លួនមានផ្ទៃពោះ៥ខែ ក៏បានពិភាក្សាគ្នាជាមួយឪពុកម្តាយខាងប្រុសដើម្បីរៀបចំពិធីសែនព្រេនរៀបការអោយកូនទាំង២ តែត្រូវឪពុកម្តាយខាងប្រុសប្រកែកមិនព្រមរៀបការអោយ មិនតែប៉ុណ្ណោះសមីខ្លួនខាងប្រុសថែមទាំងបានបោះពាក្យសម្តីថា ” បើកូនមានផ្ទៃពោះម៉េចមិនយកចេញ? បើមានកូនហើយរស់នៅជាមួយគ្នាយ៉ាងមិចនឹងកើត? បើខ្ញុំរត់បាត់ធ្វើអីខ្ញុំ? ” ឮដូចនេះឪពុកម្តាយខាងស្រីមានការខឹងសម្បារក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ លុះស្អែកឡើងឪពុកម្តាយខាងប្រុសក៏បានមកសម្រួលសូមទោសឪពុកម្តាយខាងស្រីដើម្បីរផបការកូន តែឪពុកម្តាយខាងស្រីមិនព្រម ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ឬស្សីជ្រោយអោយឃាត់ខ្លួនជនសង្ស័យតែម្តង។ ជនសង្ស័យខាងលើមានឈ្មោះ មើុ ស្មាឯល អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិឃុំកើតហេតុខាងលើ ចំណែកជនរងគ្រោះមានឈ្មោះ ហ្វ.ល.ស្ស ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរឥស្លាម។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះពិតមែន។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលតុត្តិធម៌ស្រុក សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ធ្វើការសាកសួរចម្រលើយបន្ថែមលើជនរងគ្រោះ និងជនសង្ស័យដើម្បីកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

COMMENTS