ស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិត ដោយសារតែដើរបណ្តើរឆ្ងោកចុចទូរស័ព្ទបណ្តើរ

ចិន៖ អ្នកញៀននឹងទូរស័ព្ទម្នាក់ទៀតហើយ ដែលបានស្លាប់បាត់បង់ជីវិតក្នុងប្រទេសចិន នេះបើយោងតាមសារព័ត៌ផ្លូវការរបស់ចិន។ ជនរងគ្រោះដែលទើបនឹងស្លាប់បាត់បង់ជីវិតនេះនៅមិនទាន់គេកំណត់អត្តសញ្ញាណបាននៅឡើយទេ។ ហេតុការនៃការស្លាប់នេះក៏ត្រូវបានគេថតដោយកាមេរ៉ាសុវត្ថិភាពដែរ ដែលក្នុងវីដេអូនោះបង្ហាញថា ស្រ្តីដែលជាជនរងគ្រោះបានដើរចុះពីលើជណ្ដើរ តែនាងមិនបានមើលជណ្តើរ និងដើរដោយប្រុងប្រយ័ត្ននោះទេ ពោលគឺនាងគិតតែឆ្ងោកចុចទូរស័ព្ទដៃរបស់នាង។

ដោយការខ្វះការប្រុងប្រយ័ត្ននាងបាននាងជាន់កាំជណ្ដើរខុស និងបានឆ្លាក់ចុះមកក្រោម​យ៉ាងកំរោល។ ពេលឆ្លាក់មកដល់ក្រោមក្បាលរបស់នាងបានបោកទៅឥដ្ឋយ៉ាងខ្លាំង និងបានស្លាប់ភ្លាមៗតែម្តង។ សូមបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Anhui  ខេត្ត Suzhou ប្រទេសចិន។ ហើយនេះមិនមែនជា ករណីទីមួយទេ ព្រោះថាកាលពីដើមឆ្នាំនេះមនុស្សពីរនាក់រួចមកហើយដែលមានគ្រោះថ្នាក់ ព្រោះតែការញៀននឹង ទូរស័ព្ទ និងខ្វះការប្រុងប្រយ័ត្នដូចករណីខាងលើនេះ៕

ភក្តី

ប្រភព៖shanghaiist

COMMENTS