ឥឡូវនេះ​ សូម្បីតែក្រុមហ៊ុន Xiaomi ក៏ប្រើប្រាស់អេក្រង់ប្រភេទ AMOLED របស់ក្រុមហ៊ុន Samsung ដែរ

សង្គ្រាមរវាងផលិតផលអេក្រង់ប្រភេទ OLED គឺកំពុងវាយលុកលើទីផ្សារ ដែលមានក្រុមហ៊ុនធំៗពីរកំពុងប្រគួតប្រជែងគ្នា នោះគឺក្រុមហ៊ុន Samsung និង LG។ ដោយឡែក បើយោងតាមសារពត៌មាននាពេលថ្មីៗនេះបានបង្ហាញថា ទាំងក្រុមហ៊ុន Google និង Apple បាននឹងកំពុងវិនិយោគជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាអេក្រង់ OLED របស់ក្រុមហ៊ុន LG ស្របពេលជាមួយនឹងក្រុមហ៊ុន Xiaomi បែរជាជ្រើសរើសយកក្រុមហ៊ុន Samsung វិញសម្រាប់ដើរតួជាអ្នកផ្គត់ផ្គង់អេក្រង់ដល់ខ្លួននាថ្ងៃអនាគត។

យោងតាមសារពត៌មានបរទេសបានបង្ហាញថា ក្រុមហ៊ុនទាំងពីរនេះ (Samsung និង Xiaomi) បានចុះកិច្ចសន្យាក្នុងថ្ងៃនេះតែម្ដង ទាក់ទងទៅនឹងភាពជាដៃគូរសហការដោយក្រុមហ៊ុន Samsung នឹងផ្គត់ផ្គង់អេក្រង់ប្រភេទ OLED 6.01 ទៅកាន់ក្រុមហ៊ុន Xiaomi ចាប់ពីខែធ្នូ ខាងមុននេះតទៅ។ សម្រាប់ខ្លឹមសារនៃកិច្ចសន្យាបាននិយាយថា 1លានអេក្រង់ នឹងត្រូវបានផលិតឡើងក្នុងខែទីមួយ និង 2.2លានផ្សេងទៀតនឹងផលិតបន្ទាប់នាខែក្រោយៗទៀត។

គួរបញ្ជាក់ផងដែរថា មានមនុស្សជាច្រើនបានយល់ឃើញថា ក្រុមហ៊ុន Xiaomi គួរតែចូលរួមជាមួយនឹងក្រុមហ៊ុន Google និង Apple វិញដោយសហការជាមួយនឹងក្រុមហ៊ុន LG លើផលិតផលអេក្រង់ OLED នេះ ប៉ុន្ដែដោយសារការពន្យាពេល និងភាពយឺតយ៉ាវនៃការឆ្លើយតបរបស់ក្រុមហ៊ុន LG បានធ្វើឲ្យកិច្ចសហការនេះបរាជ័យ។ ដោយឡែក សម្រាប់កិច្ចសហការរវាងក្រុមហ៊ុន Xiaomi និង Samsung នឹងត្រូវបានធ្វើឡើងនាកំឡុងខែសីហា ខាងមុខនេះហើយ ពោលគឺលឿនជាអ្វីដែលកិច្ចសន្យាធ្វើឡើង។ លើសពីនេះទៅទៀត អេក្រង់ប្រភេទ OLED នឹងត្រូវបានប្រើប្រាស់ដើម្បីបង្ហាញរូបភាពកម្រឹត Full HD ទៅ Quad HD។

Fu

ខ្មែរណូត

ប្រភព៖ phandroid

COMMENTS