តុលាការកាត់ទោសជនជាប់ចោទ៣នាក់ពាក់ព័ន្ធនឹងករណីពពោះជំនួស និងបទសុំផ្តល់ឯកសារទុច្ចរិត

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់អោយអនរក្សពន្ធនាគារព្រៃសបញ្ជូនជនជាប់ចោទ៣នាក់ពាក់ព័ន្ធនឹងករណីពពោះជំនួស និងបទសុំផ្តល់ឯកសារដោយទុច្ចរិតតាមមាត្រា៣៣២និង​មាត្រា៦៣២នៃក្រមព្រហ្មទណ្ឌ ដោយក្នុងនោះមានស្ត្រីជនជាតិអូស្ត្រាលីម្នាក់ផងដែរ ប៉ុន្តែក្តោយការសួរដេញដោល តុលាការបានលើកពេលប្រកាសទៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧វិញ។

គួរបញ្ជាក់អោយដឹងដែរថា ជនជាប់ចោទទាំង៣នាក់មានឈ្មោះ CHALES TAMMY ALAYNE ភេទ​ស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី, ឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ៣០ឆ្នាំ និងឈ្មោះ ពេញ រិទ្ធី ភេទប្រុស​ អាយុ២៨ឆ្នាំ។ សមត្ថកិច្ចបានអោយដឹងដែរថា បន្ទាប់បីបណ្តាប្រទេសដទៃចេញច្បាប់មិនអោយមានការជួលស្ត្រីអោយពពោះកើតកូនជំនួស ជំនួញដ៏កាក់កបមួយនេះបានហូរចូលមក្នុងប្រទេសកម្ពុជា ដោយមានមេខ្យល់ដើរលួងលោមអូសទាញស្ត្រីអោយពពោះជំនួសអ្នកដែលចង់បានកូន ដោយអ្នកចង់បានកូនម្នាក់ត្រូវចំណាយ៥មុឺនដុល្លារ។ រហូតមកដល់ពេលនេះគេឃើញថាក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ពេលដែលចង់បានកូនក៏នាំគ្នាមកប្រទេសកម្ពុជាដើម្បីរកកូនដែរ៕

COMMENTS