ចង់បានកូនប្រុស ដល់ពេលកើតមកជាកូនស្រី សាច់ញាតិខាងប្តីព្រួតគ្នាវាយស្ត្រីជាប្រពន្ធស្ទើរស្លាប់ស្ទើររស់ (មានវីដេអូ)

ឥណ្ឌា៖ ស្ត្រីម្នាក់ត្រូវបានសាច់ញាតិខាងប្តីព្រួតគ្នាវាយធ្វើបាបនាងយ៉ាងព្រៃផ្សៃ បន្ទាប់ពីនាងបានសម្រេចផ្តល់កំណើតដល់កូនស្រីម្នាក់ ដែលគ្រួសារខាងប្តីមិនពេញចិត្ត និងកើតមានជំលោះរឿងលុយបណ្តាការបន្តិចបន្តួចជាមួយប្តី។ នារីរងគ្រោះមានឈ្មោះថា Meena Kashyap អាយុ៣៥ឆ្នាំរស់នៅក្នុងភូមិមួយក្នុងប្រទេសឥណ្ឌា។ នាងត្រូវបានប្អួនថ្លៃព្រួតគ្នាវាធ្វើបាបដោយប្រើដំបងវាយពីមុខផង និងពីក្រោយផងស្ទើរស្លាប់ស្ទើររស់យ៉ាងព្រៃផ្សៃបំផុត។

មានមូលហេតុ២ ដែលជំរុញឲ្យក្រុមគ្រួសារខាងប្តីសម្រេចធ្វើទារណ្ឌកម្មលើនាងដូចនេះ ទី១គឺនាងបានពរពោះបានកូនស្រីម្នាក់ ដែលសាច់ញាតិខាងប្តីគិតថាមិនល្អ។ មួយវិញទៀតមុនពេលកើតហេតុ នាង និងប្តីនាងបានកើតមានរឿងប្រកែកគ្នា ដោយពាក្យសំដីតិចតួចលើរឿងលុយបណ្តាការ ដែលនាងបានផ្តល់ទៅឲ្យខាងប្រុសអស់ជិតមួយម៉ឺនដុល្លារមុនពេលរៀបការ ព្រោះពួកគេគិតថាចំនួនលុយនេះនៅតិចតួចនៅឡើយ។ វីដេអូនៃហេតុការនេះត្រូវបានគេថត និងបង្ហោះពេញបណ្តាញ​សង្គម។ ក្រោយបែកធ្លាយព័ត៌មាននេះ​ខាងប៉ូលិសកំពុងតែតាមចាប់ជនដៃដល់ ដើម្បីមកទទួលទោសតាមច្បាប់៕

ភក្តី

ប្រភព៖ dailymail

COMMENTS