គែមចំហៀងដែលជាប៊ូតុង Power ប៉ុន្ដែមានសភាពធំជាងមុនបន្ថិចនេះ អាចជា sensor ស្កេនស្នាមក្រយ៉ៅដៃរបស់ iPhone 8

ជាការពិតណាស់ TouchID រឺ sensor ស្កេនស្នាមក្រយ៉ៅដៃពិតជាធ្វើឲ្យក្រុមហ៊ុន Apple ឈឺក្បាលជាខ្លាំង ប៉ុន្ដែសម្រាប់ភស្ដុតាងថ្មីមួយនេះបានបង្ហាញថា sensor នេះនឹងត្រូវបានផ្លាស់ប្ដូរទៅបំពាក់លើប៊ូតុង Power ដែលនៅគែមចំហៀងវិញ។

គួរបញ្ជាក់ផងដែរថា គេហទំព័រ Forbes បានទទួលនូវគម្រោងការពីអ្នកច្នៃម៉ូត Nodus ហើយបានបង្កើតជារូបភាព 3D ដើម្បីបង្ហាញពីរូបរាង ដោយពឹងផ្អែកទៅលើគម្រោងការនោះ។ ជាលទ្ធផល អ្វីដែលពួកគេបង្ហាញនោះគឺប៊ូតុង Power គឺមានសភាពធំជាងមុនបន្ដិច។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺក្រុមហ៊ុន Apple បានចុះប៉ាតង់រក្សាកម្មសិទ្ធរួចរាល់ជាស្រេចទាក់ទងទៅនឹងការរចនាថ្មីនេះ។

ដោយឡែក សម្រាប់ប៊ូតុង Home វិញនឹងត្រូវបានផ្លាស់ប្ដូរទៅដាក់លើអេក្រង់ ពោលគឺប្រភេទ Touch វិញជាមួយនឹងទំហំអេក្រង់ធំជាងមុនបន្ដិច 5.8អ៊ីញ។ អ្វីដែលរឹតតែអស្ចារ្យខ្លាំងជាងនេះទៅទៀតនោះគឺ iPhone 8 អាចនឹងមានភ្ជាប់មកជាមួយនឹងមុខងារថ្មីដែលមានឈ្មោះថា “function area” ហើយវាមានសមត្ថភាពក្នុងការគ្រប់គ្រងលើ Notification។

ទាក់ទងទៅនឹងការផ្លាស់ប្ដូរដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ កាមេរ៉ាភ្លោះនាផ្នែកខាងក្រោយ ដែលជាធម្មតាវាត្រូវបានរចនាឡើងដោយមានសភាពផ្ដេក និងប្ដូរមកជាបញ្ឈរវិញ។ មួយវិញទៀត សម្រាប់រន្ធសាកថ្មវិញក៏នឹងត្រូវបានផ្លាស់ប្ដូរទៅជា USB-C វិញដែរ។ ប៉ុន្ដែសម្រាប់រន្ធដោតកាស 3.5មមគឺនៅតែមិនមានដដែល។

Fu

ខ្មែរណូត

ប្រភព៖ gsmarena

COMMENTS