អស្ចារ្យ! កំពូលស្មាតហ្វូន Nokia 8 នឹងមានបំពាក់មកជាមួយនឹងកាមេរ៉ាភ្លោះប្រភេទ Zeiss

ការពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ យើងធ្លាប់បានជម្រាបជូនលោកម្នាក់ម្ដងរួចទៅហើយថា កំពូលស្មាតហ្វូន Nokia 8 គឺកាន់តែខិតជិតដល់ថ្ងៃប្រកាសចេញលក់មែនទែនហើយ។ ដោយឡែក មុខងារ និងលក្ខណៈពិសេសជាច្រើនទាក់ទងទៅនឹងម៉ូដែលនេះ ត្រូវបានលេចលឺជាពាក្យចចាមអារាមជាច្រើនដែលធ្វើឲ្យមនុស្សគ្រប់គ្នាយល់ថា លើកនេះ Nokia ពិតជាមិនធម្មតាឡើយ។

យោងតាមគេហទំព័រ Venture Beat បានបង្ហាញនូវរូបភាពដែលទាក់ទងទៅនឹងផ្នែកខាងមុខ និងខាងក្រោយនៃកំពូលស្មាតហ្វូន Nokia 8។ ជាការពិតណាស់ សម្រាប់ម៉ូដែលនេះគឺស្រដៀងគ្នាទៅនឹងម៉ូដែលមុនដែរ ពោលគឺរូបរាង និងការរចនាគឺមានសភាពដូចគ្នាទៅនឹងម៉ូដែល Nokia6, 5 និង 3។ លើសពីនេះទៅទៀត សម្រាប់គែមសងខាងឆ្វេង ស្ដាំនៃ Nokia 8 ត្រូវបានគេជឿថានឹងមានសភាពស្ដើងជាងមុន ប៉ុន្ដែសម្រាប់គែមលើ ក្រោមគឺនូវមានកម្រាស់ក្រាស់បន្ដិច។ ចំណែកឯ​ sensor ស្កេនស្នាមក្រយ៉ៅដៃវិញគឺបង្កប់ក្នុងប៊ូតុងក្រោមអេក្រង់តែម្ដង។ អ្វីដែលអស្ចារ្យបំផុតនោះគឺ ផ្នែកខាងក្រោយនៃកំពូលស្មាតហ្វូន Nokia 8 គឺមានបំពាក់ដោយកាមេរ៉ាភ្លោះប្រភេទ Zeiss ដែលមានទំហំ 13MP។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមស្មាតហ្វូនទាំងអស់របស់ក្រុមហ៊ុន Nokia, Nokia 8 គឺជាម៉ូដែលកំពូល ពោលគឺក្រៅពីបំពាក់ដោយបច្ចេកវិទ្យាកាមេរ៉ាភ្លោះ Nokia 8 ក៏មានភ្ជាប់មកជាមួយនឹងបន្ទះឈីបប្រភេទ Qualcomm Snapdragon 835 និងអេក្រង់ទំហំ 5.3អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព 1440 x 2560pixels។ សម្រាប់ RAM វិញគឺមានទំហំ 6GB និងអង្គផ្ទុកទិន្នន័យ 64GB។

Nokia 8 អាចនឹងដំណើរការដោយប្រព័ន្ធ Android 7.1 Nougat ហើយនឹងត្រូវបានប្រកាសចេញលក់នាកំឡុងពេល 2សប្ដាហ៍ខាងមុខទៀត ពោលគឺថ្ងៃទី31 ខែកក្កដា ខាងមុននេះតែម្ដង។ បើយោងតាមពាក្យចចាមអារាមបានលើកឡើងថា ម៉ូដែលនេះមានតម្លៃត្រឹមក្រោម $600ប៉ុណ្ណោះ ដូចនេះវាអាចជាតម្លៃដ៏ល្អមួយសម្រាប់អតិថិជន។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS