គំនូរជីវចល Winnie The Pooh ត្រូវបានរដ្ឋាភិបាលប្រកាសឈប់អោយប្រើប្រាស់នៅលើបណ្ដាញទំនាក់ទំនងសង្គម

ប្រទេសចិន៖ រូបភាពគំនូរជីវចល Winnie The Pooh ត្រូវបានរដ្ឋាភិបាលប្រកាសហាមឈប់អោយប្រើប្រាស់នៅគ្រប់បណ្ដាញសង្គមទំនាក់ទំនងទាំងអស់ ក្រៅរកឃើញថារូបភាពទាំងនោះមានសកម្មភាពដូចលោកប្រធានាធីបតីចិន Xi Jinping។ ការបិទនេះរូបភាពគំនូរជីវចលរបស់តុក្តតា Winnie The Pooh នេះគឺធ្វើឡើងបន្ទាប់ពីមានរូបភាព GIF និងរូបភាពជាច្រើនមានសកម្មភាពនិងឥរិយាបទស្រដៀងទៅហ្នឹងលោកប្រធានាធីបតី Xi Jingping ហើយរដ្ឋាភិបាលប្រទេសចិនបានអោយដឹងថា​រូបភាពទាំងនោះគឺជារូបភាពខុសច្បាប់។ រូបភាពទាំងនោះកំពុងតែចរាចរណ៍នៅលើបណ្ដាញសង្គម WeChat និង AA របស់ប្រទេសចិន។

រូបភាពគំនូរជីវចលនេះត្រូវបានរដ្ឋាភិបាលប្រទេសចិនលុបចេញពីបណ្ដាញទំនាក់ទំនងសង្គម។ រូបភាពលោកប្រធានាធីបតី Xi Jingping និងលោកប្រធានាធីបតី Barack Obama ត្រូវបានគេផលិតរូបភាពគំនូរជីវចល Winnie The Pooh នេះទាំងកាយវិការនិងសកម្មភាពគឺដូចគ្នាទាំងអស់ និងរូបភាពជាច្រើនទៀតត្រូវបានរកឃើញថាស្រដៀងគ្នាទាំងស្រុងទៅហ្នឹងលោកប្រធានាធីបតី Xi Jingping។

បុត្រ

ខ្មែរណូត

ប្រភព៖ Shanghaiist

COMMENTS